ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​៣​រូប​ស្ម័គ្រចិត្ត​ចូលរួម​ប្រកួត​​​ភាព​ឯកោ ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​ពី SEATEL

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វា​គ៊ឺ​ជា​កម្មវិធី​ដ៏​ចំឡែក និង​កម្រ​បានឃើញ​មួយ ដែល​រៀបចំ​ឡើង​ក្រុមហ៊ុនទូរស័ព្ទ SEATEL ដោយ​តម្រូវ​អោយ​បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​ស្នាក់​នៅ​ក្នុងផ្ទះ​មិន​ចេញ​ទៅ​ណា មិន​មាន​អ្វី​សម្រាប់​កំដរ

រាជធានី​ភ្នំពេញ ៖ វា​គ៊ឺ​ជា​កម្មវិធី​ដ៏​ចំឡែក និង​កម្រ​បានឃើញ​មួយ ដែល​រៀបចំ​ឡើង​ក្រុមហ៊ុនទូរស័ព្ទ SEATEL ដោយ​តម្រូវ​អោយ​បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​ស្នាក់​នៅ​ក្នុងផ្ទះ​មិន​ចេញ​ទៅ​ណា មិន​មាន​អ្វី​សម្រាប់​កំដរ ដូច​ជា​កុំព្យូទ័រ សៀវភៅអាន ឬ​ឧបករណ៍​តន្ត្រី​ជាដើម​រយៈពេល​៣​ខែ ដោយ​ផ្គត់​ផ្គត់​អាហារ​ចំនួន​៣​ពេល​ក្នុង​មួយ​ថ្ងៃ​ពី​ក្រុម​ការ​ងារ​របស់​ក្រុមហ៊ុន ។ នៅ​ក្នុង​រយៈពេល​នោះ បើ​បេក្ខជន​ណា​ទទួល​បាន​ជ័យ​ជំនះ​នឹង​ទទួល​ប្រាក់​រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តែ​បើសិនជា​ក្នុង​រយៈពេល​៣​ខែ​ហើយ មិន​មាន​​បេក្ខជន​ណាមួយ​ព្រម​ចុះចាញ់​នោះ​ក្រុមហ៊ុន​នឹង​បន្ត​រយៈពេល​ស្នាក់​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង​នោះ​បន្ត​ទៀត ដើម្បី​ស្វែងរក​អ្នក​ឈ្នះ ។

លោក Yang Liqun អគ្គនាយករង​ក្រុមហ៊ុន SEATEL បានអោយ​ដឹង​ថា កម្មវិធី​ប្រកួតប្រជែង​ភាព​ឯកោ​ជា​ល្បែង​កម្សាន្ត​មួយ​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន SEATEL ។ អ្នក​ទាំងអស់​គ្នា​អាច​ចូល​ទស្សនា​សកម្មភាព​របស់​បេក្ខជន​ដែល​នៅ​ក្នុងផ្ទះ​មិន​ចេញ​ទៅ​ណា​រយៈពេល​បី​ខែ តាម​រយៈ​ចូល​ទៅ​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី «Seashop» APP  ហើយ​ក៏​អាច​ចូលរួម​ទស្សន៍​ទាយ​កម្សាន្ត​ក្នុង​កម្មវិធី​ផ្សេង​ៗ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ផង​ដែរ ។

បេក្ខជន​ចូលរួម​ប្រកួត​ទាំង​បី​សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​អោយ​បាន ដោយ​មិន​ខុស​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ដាក់​អោយ​ឡើយ ដើម្បី​ដណ្ដើម​យក​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ក្រុមហ៊ុន ។ បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បី​នាក់​បានអោយ​ដឹង​ថា ការ​ស្នាក់​នៅ​ម្នាក់ឯង​នៅ​ក្នុងផ្ទះ​បិទ​ជិត​វា​ជា​រឿង​ដ៏​ពិបាក​មួយ តែ​បើសិនជា​យើង​អាច​ធ្វើ​អារម្មណ៍​ស្ងប់ តាំង​ចិត្ត​អោយ​ស្ងប់​នោះ យើង​នឹង​អាច​ធ្វើ​វា​បាន ។

គួរ​បញ្ជាក់​ថា កម្មវិធី​នេះ ចាប់ផ្ដើម​អោយ​បេក្ខជន​ចូល​ស្នាក់​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​តទៅ ដែល​មា​នទី​តាំងនៅ​មជ្ឈមណ្ឌល​ទិន្នន័យ​កម្ពុជា​របស់​ក្រុមហ៊ុន SEATEL នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធាន​ភ្នំពេញ ។ បេក្ខជន​ទាំងអស់​ត្រូវ​បាន​ដាក់​កាមេរ៉ា តាមដាន​សកម្មភាព​២៤​ម៉ោង ហើយ​បើសិនជា​បេក្ខជន​ទ្រាំ​នឹង​ភាព​ឯកោ​លែង​បាន​អាច​ចុច​កណ្ដឹង​សុំ​ចុះចាញ់​នោះ ក្រុមការងារ​នឹង​មក​យក​បេក្ខជន​ចេញពី​បន្ទប់​នោះ ។ ម្យ៉ាងទៀត​បើសិនជា​បេក្ខជន​មាន​បញ្ហា​សុខភាព​នោះ ក៏​មាន​ក្រុម​គ្រូពេទ្យ​នៅ​ប្រចាំការ​ស្រាប់​ផង​ដែរ ៕