ស្រុកមង្គលបូរី មាន ៤ឃុំ ស្រូវប្រមាណ ៤ពាន់ហិកតា រងផលប៉ះពាល់ ដោយគ្មានទឹក ហើយងាប់ស្រូវខូចអស់ទាំងស្រុង ២ពាន់ហិកតា
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានឱ្យដឹងថា នៅស្រុកមង្គលបុរី មាន ៤ឃុំ ដែលមានស្រូវប្រមាណ…
បន្ទាយមានជ័យ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានឱ្យដឹងថា នៅស្រុកមង្គលបុរី មាន ៤ឃុំ ដែលមានស្រូវប្រមាណ…
បន្ទាយមានជ័យ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានឱ្យដឹងថា នៅស្រុកមង្គលបុរី មាន ៤ឃុំ ដែលមានស្រូវប្រមាណ ៤ពាន់ហិកតា បានរងផលប៉ះពាល់ ដោយគ្មានទឹក ព្រោះរាំងស្ងួត។ ក្នុងនោះ ងាប់ស្រូវខូចអស់ទាំងស្រុង ២ពាន់ហិកតាហើយ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅខេត្តបន្ទាយមានជ័យ មានស្រុកមង្គលបូរី ដែលមាន ៤ឃុំ រងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ធ្វើឱ្យស្រូវប្រមាណ ៤ពាន់ហិកតា រងផលប៉ះពាល់ គ្មានទឹក។ ក្នុងនោះ ដីប្រេះបែកក្រហែង រាំងស្ងួត ក្រៀមស្វិតងាប់ស្រូវ ដែលទើបដុះ។ គ្រោះរាំងស្ងួត បណ្តាលឱ្យងាប់ស្រូវនោះ កើតឡើង នៅឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់។
ចំណែកលោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយសំណង់អូរសណ្តាន់ ក្នុងឃុំព្រៃខ្ពស់ ស្រុកបវិល ខេត្តបាត់ដំបង ដែលរងគ្រោះ ដោយទឹកជំនន់ បានខូច គឺត្រូវបានក្រសួងធនធានទឹក និងឧតុនិយម កសាងឡើងវិញ ហើយត្រូវបានបិទមុខទឹកមួយចំនួន មិនអោយហូរតាមប្រឡាយមេ បណ្តាលឱ្យប៉ះពាល់ស្រូវប្រជាកសិករ គ្មានទឹក នៅឃុំមួយចំនួន ដែលកំពុងបង្កបង្កើនផលស្រូវ នៅផ្នែកខាងលិចដងស្ទឹង ហើយប្រឈមខ្វះទឹក ដាក់ស្រូវ ដែលប៉ះពាល់ ក្រៀមស្វិតចំនួន ១.៧០០ហិកតា មាន៤ភូមិ ក្នុងឃុំសឿ ក្នុងស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា ប៉ុន្តែជាការណែនាំពីរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ហើយក្រុមការងារមន្ទីរជំនាញ បានយកម៉ាស៊ីនបូមទឹក ចំនួន ៤គ្រឿង ខ្នាត ៦៥សេះ បានចុះជួយអន្តរាគមន៍ បូមទឹក ទម្លាក់ចូលតាមប្រឡាយមេ ដើម្បីឱ្យប្រជាកសិករ មានទឹកបូមបញ្ចូលស្រូវដែលកំពុងខ្វះទឹក ក្នុងឃុំទាំង ៤នោះហើយ។
លោក ជា ទី មេឃុំសឿ ស្រុកមង្គលបូរី បានបញ្ជាក់ថា មូលហេតុដែលប្រជាកសិករ ខ្វះទឹកបូមបញ្ចូលស្រូវ ហើយមានកន្លែងខ្លះ ស្រូវត្រូវបានស្វិតងាប់ នៅផ្នែកខាងលិចដងស្ទឹង អាចប្រឈមមានឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី ដោយសារតែក្រសួងធនធានទឹក និងឧតុនិយម បានកសាងសំណង់អូរសណ្តាន់ ហើយត្រូវបានបិទមិនឱ្យទឹកធ្លាក់ ចូលតាមប្រឡាយមេ ផ្នែកខាងក្រោម ទើបបណ្តាលឱ្យគ្មានទឹកបញ្ចូលស្រែស្រូវ ហើយស្រូវត្រូវបានក្រៀមស្វិត និងងាប់ជាបណ្តើរៗហើយ។ ប៉ុន្តែពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍ ដោយបូមទម្លាក់ ចូលប្រឡាយមេ ទើបប្រជាកសិករយើង បានបូមបញ្ចូលស្រូវជាបណ្តើរៗ ហើយ៕ ប៊ុន ធឿន






ចែករំលែកព័តមាននេះ