ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ណឺ​ម៉ាក អនុញ្ញាត​ឱ្យ​ប្រើ​កញ្ឆា​ព្យាបាល​អ្នកជំងឺ

7 ឆ្នាំ មុន

រដ្ឋាភិបាល​ដា​ណឺ​ម៉ាក​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​លើ គម្រោងការ​សាកល្បង​កញ្ឆា​ផ្នែក​សាស្ត្រ​ក្នុង​រយៈ ពេល​៤​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨​តទៅ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​អ្នកជំងឺ

រដ្ឋាភិបាល​ដា​ណឺ​ម៉ាក​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​លើ គម្រោងការ​សាកល្បង​កញ្ឆា​ផ្នែក​សាស្ត្រ​ក្នុង​រយៈ ពេល​៤​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨​តទៅ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​អ្នកជំងឺ មួយ​ចំនួន​ដែល​ជ្រើស​យក​ការ​ព្យាបាល​ជំងឺ​របស់ខ្លួន​ដោយ​កញ្ឆា​ខុសច្បាប់​ក្នុង​រយៈពេល​ជា​ច្រើនឆ្នាំ​កន្លង​ទៅ ។

AFP ផ្សាយ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​ដា​ណឺ​ម៉ាក ថា​ការ​សាកល្បង​យក​កញ្ឆា​ទៅ​ប្រើ​លើ​ផ្នែក​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ និង​ស្ថិត​ក្រោម​ការ​វិនិច្ឆ័យ​យ៉ាង​ដិត​ដល់​ពី​វេជ្ជបណ្ឌិត ។ ដំណាក់កាល​ដំបូង​មានការ​ព្យាករ​ថា​មាន​អ្នកជំងឺ​ប្រហែល​៥០០​នាក់​ត្រូវ​ជ្រើសរើស​ពេល​ចូលរួម​ក្នុង​គម្រោង​នេះ​ដែល​បើក​ឱ្យ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១៨ ក្រោយមក​ចំនួន​អ្នកជំងឺ​នឹង​កើនឡើង​ប្រហែល​១៥០០​នាក់​ក្នុង​ឆ្នាំ​២០២១ ។

ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់​អាជ្ញាធរ ដា​ណឺ​ម៉ាក លើ​ការ​សាកល្បង​ប្រើ​កញ្ឆា​នេះ​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​លោក អាន់​ឌ្រៀ​ស រុ​ដ​យ៉ូ​ប៊ី​ង ប្រធាន​សមាគម​ពេទ្យ​ដា​ណឺ​ម៉ាក (DMA) ។ កាសែត​ប្រចាំ​ថ្ងៃ « Politiken » ថា​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ទាក់ទិន​នឹង​ផល​ប៉ះពាល់ ដែល​អាច​កើតឡើង​ទៅ​លើ​អ្នកជំងឺ​ទេ​ប្រសិនបើ​ព្យាបាល់​ដោយ​ប្រើ​ក​ញ្ជា​បន្តបន្ទាប់​រយៈពេល​យូរ ។ រដ្ឋាភិបាល​កំពុង​ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​គ្រោះថ្នាក់ ។

កន្លង​មក​មាន​គណបក្ស​ជា​ច្រើន​ក្នុង​ប្រទេស ដា​ណឺ​ម៉ាក ដែល​លើក​ស្ទួយ​នយោបាយ​បើក​សេរី​លើ​ការ​ប្រើ​កញ្ឆា​ដើម្បី​បន្ធូរបន្ថយ​ប៉ុន្តែ​មាន​គណបក្ស ធំ​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រឆាំង​លើ​ការ​បើក​សេរីភាព​ការ​ប្រើ​កញ្ឆា​ក្នុង​ប្រទេស ដា​ណឺ​ម៉ាក ៕