ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​7​ប្រភេទ​បង្កើន​អ័រម៉ូន​ភេទបុរស​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

8 ឆ្នាំ មុន

Testosterone គឺជា​អ័រម៉ូន​ភេទបុរស ភ្ញោ​ច​ចំណង់​ផ្លូវភេទ សុខភាព​ឆ្អឹង និង​សាច់ដុំ ផលិត​មេជី​វិត និង​ការ​ដុះ​សក់ ។ អ្នក​អាច​បាត់បង់​អ័រម៉ូន testosterone​នេះ​ទៅ​តាម​អាយុ​របស់​អ្នក ព្រមទាំង​ជំងឺ​រ៉ាំរ៉ៃ ។ ខាងក្រោម​នេះ​គឺ

Testosterone គឺជា​អ័រម៉ូន​ភេទបុរស ភ្ញោ​ច​ចំណង់​ផ្លូវភេទ សុខភាព​ឆ្អឹង និង​សាច់ដុំ ផលិត​មេជី​វិត និង​ការ​ដុះ​សក់ ។ អ្នក​អាច​បាត់បង់​អ័រម៉ូន testosterone​នេះ​ទៅ​តាម​អាយុ​របស់​អ្នក ព្រមទាំង​ជំងឺ​រ៉ាំរ៉ៃ ។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​ជួយ​បង្កើន​អ័រម៉ូន​ភេទ និង​រក្សា​ឱ្យ​បាន​គង់វង្ស ៖

១-​ត្រី​ធូ​ណា ៖ ត្រី​ធូ​ណា​សម្បូរ​ទៅ​ដោយ​វីតាមីន D ការ​បរិភោគ​ត្រី​នេះ​អាច​បង្កើន​អ័រម៉ូន Testosterone ដោយ​ធម្មជាតិ​យ៉ា​ង​មាន​ប្រសិទ្ធភាព ។

២-​ទឹកដោះគោ​និង​ស៊ុត​ពណ៌​ក្រហម ៖ ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​ស៊ុត​ពណ៌​ក្រហម​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ប្រូ​តេ​អី​ុ​ន និង​ជាតិ​កាល់ស្យូម ។ វីតាមីន D ដែល​មាន​ក្នុង​អាហារ​ទាំង​ពីរ​នេះ​អាច​គ្រប់គ្រង​កម្រិត​អ័រម៉ូន Testosterone ។

៣-​អយ​ស្ទ័​រ ៖ ជាតិ​ស័ង្កសី គឺជា​សារធាតុចិញ្ចឹម​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​លូតលាស់​ក្នុង​កំឡុង​ពេល​ពេញវ័យ ឥទ្ធិពល​របស់​វា​ក៏​អាច​គ្រប់គ្រង​កម្រិត​អ័រម៉ូន​បុរស​ផង​ដែរ ។ អយ​ស្ទ័​រ​មាន​ជាតិ​រ៉ែ​ស័ង្កសី​ក្នុង​កម្រិត​មួយ​ដ៏​ច្រើន ដែល​អាច​ដោះស្រាយ​បញ្ហា​ថយ​ចុះ​កម្រិត​អ័រម៉ូន Testosterone ។

៤-​ដំឡូង ៖ សារធាតុ​កាបូ​អីុ​ដ្រា​ត​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ផលិត​អ័រម៉ូន Testosterone ។ ចំណែកឯ​ដំឡូង​គឺជា​ប្រភព​ដ៏​ច្រើន​នៃ​សារធាតុ​កាបូ​អុ​ី​ដ្រា​ត​ក្នុង​ការ​បង្កើន​អ័រម៉ូន Testosterone ហើយ​វា​ក៏​មាន​សារធាតុចិញ្ចឹម​ក្នុង​បរិមាណ​ដ៏​ខ្ពស់​ផង​ដែរ ។

៥-​កាហ្វេ ៖ ជាតិ​កាហ្វេ​អីុ​ន​ដែល​មាន​ក្នុង​កាហ្វេ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ និង​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង ។ វា​ថែម​ទាំង​បង្កើន​កម្រិត CAMP (​អ្នក​បញ្ជូន​សារ​ទី​ពីរ​) ដែល​នាំ​ឱ្យ​កើនឡើង​ការ​ផលិត​អ័រម៉ូន Testosterone ។

៦-​ទំពាំងបាយជូរ ៖ ទំពាំងបាយជូរ គឺជា​អ្នកប្រឆាំង​នឹង​ការ​រលាក និង​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា Resveratrol ដែល​សារធាតុ​នេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កើនឡើង​អ័រម៉ូន Testosterone និង​បន្ថយ​កម្រិត​អ័រម៉ូន Estrogen នៅ​ក្នុង​ការ​សិក្សា​មួយ​ចំនួន ។

៧-​ខ្ញី ៖ ខ្ញី​មាន​សារធាតុ​សកម្ម Gingerol ដែល​ជា​ភ្នាក់ងារ​ប្រឆាំង នឹង​ការ​រលាក​ដ៏​ខ្លាំង​ក្នុង​រាង​កាយ ។ ការ​សិក្សា​ជា​ច្រើន​បាន​កត់សម្គាល់​ឃើញ​ថា កម្រិត​អ័រម៉ូន Testosterone មានការ​កើនឡើង​១៧% បន្ទាប់​ពី​ការ​ទទួលទាន​ថ្នាំ​គ្រាប់​ខ្ញី ៕