ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​ដុល្លារ​កើនឡើង​បន្ទាប់​ពី FBI សម្រេច​មិន​ប្តឹង Hillary Clinton

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា លោកស្រី Hillary Clinton របស់​គណបក្ស​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​ប្តឹង​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អីុ​ម៉ែ​ល​របស់​លោកស្រី​ឡើយ

ប្រទេស​ជប៉ុន ៖ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា លោកស្រី Hillary Clinton របស់​គណបក្ស​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​ប្តឹង​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អីុ​ម៉ែ​ល​របស់​លោកស្រី​ឡើយ ដោយ​ព័ត៌មាន​នេះ​បាន​ផ្តល់​ឱកាស​១១​ម៉ោង​សម្រាប់​លោកស្រី មុន​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៨ វិច្ឆិកា ។

FBI បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ពួក​គេ​នៅ​ប្រកាន់​តាម​ការ​សម្រេចចិត្ត​មុន គឺ​មិន​មាន​ពាក្យបណ្តឹង​អ្វី​ទៅ​លើ​លោកស្រី Clinton ឡើយ ។

តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​១,២%​ឯណោះ ។ ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ពី​ការ​ខិត​ជិត​នៃ​គម្លាត​ក្នុង​ការ​បោះ​ឆ្នោត ។

Masafumi Yamamoto អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ ក្នុង Mizuho Securities នៅ​ទីក្រុង​តូ​ក្យូ ឲ្យ​ដឹង​ថា ៖ « តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​ព្រោះតែ​មានការ​ធ្លាក់​ចុះ​នៃ​ការ​ព្យាករណ៍​ថា លោក Trump នឹង​ឈ្នះ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​ទិញ​ច្រើន​នៅឡើយ​ទេ ព្រោះ​លោកស្រី Clinton អាច​នឹង​បន្ត​គោលនយោបាយ​ទប់ស្កាត់​តម្លៃ​ប្រាក់​ដុល្លារ​មិន​ឲ្យ​ឡើង​ខ្លាំង ប្រសិនបើ​លោកស្រី​ឈ្នះ ហើយ​ការ​ព្យាករ​សេដ្ឋកិច្ច​នៅ​បន្ត​មិន​ទាន់​ច្បាស់លាស់​ឡើយ » ។

Kyosuke Suzuki ប្រធាន Forex ក្នុង Societe Generale នៅ​ទីក្រុង​តូ​ក្យូ ក៏​បាន​និយាយ​ដែរ​ថា ៖ « តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​ដោយសារ​ការ​សម្រេចចិត្ត​របស់ FBI ជួយ​ដល់​លោកស្រី Clinton ។ ខ្ញុំ​មិន​បាន​មើលឃើញ​តម្លៃ​ប្រាក់​ដុល្លារ​កើនឡើង​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​នៅ​តែ​កើត​មាន​ឡើង​ក្នុង​ទីផ្សារ​នា​ពេល​បោះ​ឆ្នោត​នេះ » ។
គួរ​បញ្ជាក់​ថា ការ​ស្ទង់​មតិ​ថ្មី​បំផុត​ដែល​បាន​ចេញ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បង្ហាញ​ថា លោកស្រី Clinton កំពុង​នាំមុខ​លោក Trump ផង​ដែរ ៕