ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់បើកទ្វារចូលបន្ទប់ ​ស្រាប់តែឃើញផ្កាភ្លើង​ផ្ទុះព្រាកៗ ស្រែកផ្អើលឆោឡោ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​មានករណី​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជួល​ និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ​

រាជធានី​ភ្នំពេញ ៖ ​មានករណី​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជួល​ និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ​ព្រមទាំង​​បន្ទប់​ជួល​ជាប់​គ្នា​អស់​​ចំនួន​៩​បន្ទប់ ​បណ្តាល​ឱ្យស្ត្រីម្នាក់​រងរបួស ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​បេតុង ចូល​ទៅ​វត្ត​ឬ​ស្សី​ស្រស់ ស្ថិត​ក្នុងក្រុម​៣ ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។

ម្ចាស់​ទីតាំង​​​ខាងលើ​ឈ្មោះ គៀន ចាន់​ធ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរកម្មករ​ផ្នែក​អនាម័យ បានរងរបួសដៃស្តាំ​ ។ ផ្ទះ​​​ដែលត្រូវអគ្គិភ័យ​ឆាបឆេះ​​ខាងលើ​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម មាន​ទំហំ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ ។

តាម​​ប្រភពពី​ជន​រង​គ្រោះជា​អ្នក​ជួល​បន្ទប់​ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​របស់​គាត់ ក៍​ស្រាប់តែ​ឃើញ​ផ្កា​ភ្លើង​ផ្ទុះ​ព្រាក​ៗ​ចេញពី​សរស​រកណ្ដាល​ ហើយ​ឆាបឆេះ​រាលដាល​ដល់​ខោអាវ​របស់​គាត់​ ។ ពេលឃើញ​បែបនេះ គាត់​ខំ​ស្រ​វេ​ស្រវា​យក​សំភារៈ​និង​របស់របរ​ធ្វើ​អោយ​ភ្លើងឆេះ​រ​លាក​ដៃស្តាំរបស់គាត់​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ ។ បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​និង​សុំ​ជំនួយ​រថយន្ដ​បង្ការ​និង​ពន្លត់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​រថយន្ត​តាម​បណ្ដា​អង្គភាព​ផ្សេង​ៗ​ចេញ​អន្តរាគមន៍ បាញ់​ពន្លត់ជាច្រើនគ្រឿង​ ។

​ក្នុងហេតុការណ៍​ខាងលើនេះដែរ សមត្ថកិច្ច​បាន​ប្រើ​រថយន្តអគ្គិភ័យ​អស់​ចំនួន​១៣​គ្រឿង ​ក្នុងនោះ​រថយន្ត​ពន្លត់អគ្គីភ័យ ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ចំនួន​​៥​គ្រឿង, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​​ចំនួន​២​គ្រឿង, រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​១​គ្រឿង, រថយន្ត​ពន្លត់អគ្គិភ័យ​របស់​បុរី​ប៉េង​ហួត​បឹង​ស្នោ​​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​​ក្រុមហ៊ុន​ស្រា​បៀរ​​ចំនួន​​១​គ្រឿង ដោយ​បាន​សហការ​គ្នា​បាញ់​ពន្លត់ ហើយ​ភ្លើង​បានរលត់ជា​ស្ថាពរ​ទៅ​វិញ នៅ​វេលា​ម៉ោង​៧​និង​២៤​នាទី​យប់​ថ្ងៃ​ដដែល ។

សមត្ថកិច្ច​បានអោយ​ដឹង​​ថា ករណី​អគ្គី​ភ័យ​ខាងលើ​​នេះ បាន​ឆាប​ផ្ទះ​ជា​ប្រភេទ​ផ្ទះ​ឈើ​ថ្ម​ក្រោម ស្មើនឹង ៩​បន្ទប់ ​អស់ទាំង​ស្រុង និង​ធ្វើ​អោយ​ស្ត្រី​ម្នាក់​រង​របួស (​ឈ្មោះ គៀន ចាន់​ធ​) ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ