ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះ កន្លះម៉ោង ឆេះអស់ទាំងស្រុង តែអាជ្ញាធរ​សមត្ថកិច្ច ទប់ស្កាត់ មិនឱ្យរាល​ដាលទៅផ្ទះជិតខាងឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ភ្លើងឆេះផ្ទះមួយ បានកើតឡើង កាលពីម៉ោង ៦ និង ៣០នាទី ព្រលប់ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២២…

ភ្នំពេញ៖ ហេតុការណ៍ភ្លើងឆេះផ្ទះមួយ បានកើតឡើង កាលពីម៉ោង ៦ និង ៣០នាទី ព្រលប់ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ នៅជិតវត្តឫស្សីស្រស់ ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហេតុការណ៍នោះ បានបណ្តាលឱ្យឆេះផ្ទះ១ខ្នង ជាប្រភេទផ្ទះថ្មក្រោម ឈើលើ ហើយមានបន្ទប់ជួលតូចៗ​។

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដឹកនាំដោយអភិបាលខណ្ឌច្បារអំពៅ និងអាជ្ញាធរ​សមត្ថកិច្ចជាច្រើន បានអន្តរាគមន៍។ ក្រោយភ្លើងឆេះប្រហែលក​ន្លះម៉ោង ភ្លើងបានរលត់ទៅវិញ។ តែផ្ទះឆេះនោះ ត្រូវបានបំផ្លាញទាំងស្រុង ដោយពុំរាលដាល​ទៅផ្ទះជិតខាងឡើយ។​

មូលហេតុ និងការខូចខាត មិនទាន់បញ្ជាក់ទេ ដោយអាជ្ញាធរសមត្ថកិច្ច កំពុងស្រាវជ្រាវ និងពិនិត្យ​។ ហេតុការណ៍ភ្លើងឆេះផ្ទះនោះ បណ្តាលឱ្យ​រងគ្រោះស្ត្រីម្នាក់ ដោយត្រូវភ្លើងឆេះរលាកដៃខាងស្តាំ ហើយត្រូវបានបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ម៉ម លីហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ