ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ធី​អិន យល់ព្រម​​​តាម​សំណើរ​នាយ ពាក់​មី ហើយ ក្រោយ​ព្រមាន​ដើរ​ចេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត ភាគី​ថ្នាក់ដឹកនាំ​របស់ ស៊ី​ធី​អិន បាន​យល់ព្រម​តាម​សំណើរ​របស់​តារា​កំប្លែង​នាយ ពាក់​មី ហើយ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត​បាន​ព្រមាន​ដើរ​ចេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ភាគី​ថ្នាក់ដឹកនាំ​របស់ ស៊ី​ធី​អិន បាន​យល់ព្រម​តាម​សំណើរ​របស់​តារា​កំប្លែង​នាយ ពាក់​មី ហើយ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត​បាន​ព្រមាន​ដើរ​ចេញ​។

នាយ ពាក់​មី រួម​នឹង​តារា​កំប្លែង​ប្រមាណ​៣​នាក់​ទៀត បាន​ព្រមាន​ដើរ​ចេញពី​ស៊ី​ធី​អិន ប្រសិនបើ​អ្នកគ្រប់គ្រង​ដឹកនាំ​ថ្មី​នៅ​បន្ត​ការ​រឹតត្បិត​ខ្លាំង​ពេក​។ យ៉ាងណា ក្រោយ​ពី​បង្ហោះ​សារ​ទម្លាយ​មូលហេតុ​ខាងលើ​នេះ នៅ​ប៉ុន្មាន​ម៉ោង បន្ទាប់​តារា​កំប្លែង​រូប​នេះ​បាន​សម្រេច​លុប​សារ​ដែល​ខ្លួន​បាន​បង្ហោះ​នោះ​ចោល​វិញ បន្ទាប់​ពី​មានការ​ដោះស្រាយ​សម​ស្រប​ពី​ថ្នាក់ដឹកនាំ​របស់​ស្ថានីយ​ស៊ី​ធី​អ៊ី​ន​។

នាយ ពាក់​មី បាន​បញ្ចេញ​សារ​ថ្មី​បញ្ជាក់​ថា «​ជូនដំណឹង​បងប្អូន​ទាំងអស់​គ្នា CTN បាន​ដោះស្រាយ​សម្រួល​ដល់​ខ្ញុំ ព្រមទាំង​បុគ្គលិក នឹង​ក្រុមការងារ​ហើយ អរគុណ​បងប្អូន​ទាំងអស់​គ្នា​»​។ ក្នុង​នោះ​ដែរ នាយ ពាក់​មី ក៏​បាន​បញ្ជាក់​ដែរ​ថា «​ក្រុមហ៊ុន​បាន​ស្មើ​អោយ​ខ្ញុំ​លប់​ផុស​វិញ អរគុណ​ក្រុមហ៊ុន​សម្រាប់​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​»​។

ជា​ការ​កត់សម្គាល់​តារា​កំប្លែង​នាយ ពាក់​មី បាន​ធ្វើការ​ព្រមាន​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ទី​ដែល​លោក​បាន​ជ្រកកោន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ មូលហេតុ​ដែល​លោក​អាច​សម្រេចចិត្ត​ចាក​ចេញពី​ស៊ី​ធី​អិន​នា​ពេល​នេះ ត្រូវ​បាន​លោក ពាក់​មី បញ្ជាក់​ថា ដោយសារ​លោក​ហាក់​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី ដោយសារ​មាន​ភាព​រឹតត្បិត​ខ្លាំង​ពេក​។

តាម​រយៈ​ការ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​តារា​កំប្លែង​រូប​នេះ បាន​លើក​ឡើង​ថា «​ខ្ញុំ​ប្រហែលជា​ត្រូវ​ឈប់​ពី​ស៊ី​ធី​អិន​ហើយ​បងប្អូន បើ​មិន​ក្រុមហ៊ុន​ដក​ចេញ ក៏​ឈប់​ខ្លួនឯង​ដែរ ដោយសារ​ខ្ញុំ​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​ស៊ី​ធី​អិន​ដែល​ជា​ផ្ទះ ជា​កន្លែង​ផ្តល់​កំណើត​សិល្បៈ​អោយ​ខ្ញុំ​ទេ តែ​ខ្ញុំ​សុខចិត្ត​ចេញ​មុខ​តវ៉ា​ខ្លះ នៅ​រឿង​ដែល​រឹតត្បិត​តឹងតែង​ពេក ធ្វើ​អោយ​បុគ្គលិក​មាន​សម្ពាធ សង្ឃឹមថា​កា​ឈប់​របស់ខ្ញុំ នឹង​អ្នក​កំប្លែង​ផ្សេង​ទៀត អាច​ធ្វើ​អោយ​អ្នកគ្រប់គ្រង​ថ្មី​គាត់​មានកា​បន្ធូរបន្ថយ នៅ​ច្បាប់​ថ្មី​ដែល​តឹងតែង​របស់​គាត់​ខ្លះ ដើម្បី​បុគ្គលិក​ដែល​នៅ​គាត់​បាន​សុខ​សប្បាយ​មិនសូវ​មាន​សម្ពាធ សូម​អរគុណ​» ។

គួររំលឹកថា ភ្ញាក់ផ្អើល​! តារា​កំប្លែង​នាយ ពាក់​មី ព្រមាន​ដើរ​ចេញពី​ស៊ី​ធី​អិន ព្រោះតែ​មិន​អាច​ទ្រាំ​បាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ