ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! តារា​កំប្លែង​នាយ ពាក់​មី ព្រមាន​ដើរ​ចេញពី​ស៊ី​ធី​អិន ព្រោះតែ​មិន​អាច​ទ្រាំ​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាយ ពាក់ មី បាន​ធ្វើការ​ព្រមាន​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ទី​ដែល​លោក​បាន​ជ្រកកោន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ មូលហេតុ​ដែល​លោក​អាច​សម្រេចចិត្ត​ចាក​ចេញពី​ស៊ី​ធី​អិន​នា​ពេល​នេះ ត្រូវ​បាន​លោក ពាក់ មី បញ្ជាក់​ថា

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពាក់ មី បាន​ធ្វើការ​ព្រមាន​ដើរ​ចេញពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ទី​ដែល​លោក​បាន​ជ្រកកោន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ មូលហេតុ​ដែល​លោក​អាច​សម្រេចចិត្ត​ចាក​ចេញពី​ស៊ី​ធី​អិន​នា​ពេល​នេះ ត្រូវ​បាន​លោក ពាក់ មី បញ្ជាក់​ថា ដោយសារ​លោក​ហាក់​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី ដោយសារ​មាន​ភាព​រឹតត្បិត​ខ្លាំង​ពេក​។

តាម​រយៈ​ការ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក តារា​កំប្លែង​រូប​នេះ​បាន​លើក​ឡើង​ថា «​ខ្ញុំ​ប្រហែលជា​ត្រូវ​ឈប់​ពី​ស៊ី​ធី​អិន​ហើយ​បងប្អូន បើ​មិន​ក្រុមហ៊ុន​ដក​ចេញ ក៏​ឈប់​ខ្លួនឯង​ដែរ ដោយសារ​ខ្ញុំ​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​ស៊ី​ធី​អិន​ដែល​ជា​ផ្ទះ ជា​កន្លែង​ផ្តល់​កំណើត​សិល្បៈ​អោយ​ខ្ញុំ​ទេ តែ​ខ្ញុំ​សុខចិត្ត​ចេញ​មុខ​តវ៉ា​ខ្លះ នៅ​រឿង​ដែល​រឹតត្បិត​តឹងតែង​ពេក​ធ្វើ​អោយ​បុគ្គលិក​មាន​សម្ពាធ សង្ឃឹមថា​ការ​ឈប់​របស់ខ្ញុំ នឹង​អ្នក​កំប្លែង​ផ្សេង​ទៀត អាច​ធ្វើ​អោយ​អ្នកគ្រប់គ្រង​ថ្មី​គាត់​មានការ​បន្ធូរបន្ថយ នៅ​ច្បាប់​ថ្មី​ដែល​តឹងតែង​របស់​គាត់​ខ្លះ ដើម្បី​បុគ្គលិក​ដែល​នៅ​គាត់​បាន​សុខ​សប្បាយ​មិនសូវ​មាន​សម្ពាធ សូម​អរគុណ​» ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក សុវណ្ណ រឹ​ទ្ធី ហៅ​តា វ៉ិ​ច ទ័​រ ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​នៅ​ស្ថានីយទូរទស្សន៍ CTN បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​អ្វី​ដែល​លោក ពាក់ មី បាន​សរសេរ​បង្ហោះ​នេះ គឺជា​ការ​ពិត ដោយសារ​អ្នកគ្រប់គ្រង​ថ្មី​មានការ​រឹតត្បិត​បុគ្គលិក​ខ្លាំង​ពេក​»​។

យ៉ាងណា ការ​ប្រកាស​របស់​នាយ ពាក់ មី ខាងលើ​នេះ បាន​ធ្វើ​អោយ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​សុខ​ៗ​លោក​បែរជា​ព្រមាន​ពី​ការ​ដើរ​ចេញពី​ស៊ី​ធី​អិន ដែល​ជាទី​លោក​បាន​ចាប់​ភាព​ល្បីល្បាញ​ក្នុង​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ