ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​សម្រេចឱ្យ​លោកស្រី សូ សា​វឿ​ន គ្រប់គ្រង​សិទ្ធិ​លើ​បទ​ចម្រៀង​ចំនួន​១៩​បទ លើ​ការ​ស្នើ​សុំ​៤២​បទ

34 នាទី មុន
  • ភ្នំពេញ

នៅ​ទីបំផុត ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ ​បាន​សម្រេច​ជា​ថ្មី ​ដោយ​ឱ្យ​​លោកស្រី សូ សា​វឿ​ន មាន​​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​របស់​ស្វាមី​លោកស្រី​ គឺ​លោក កែវ…

នៅ​ទីបំផុត ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ ​បាន​សម្រេច​ជា​ថ្មី ​ដោយ​ឱ្យ​​លោកស្រី សូ សា​វឿ​ន មាន​​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​របស់​ស្វាមី​លោកស្រី​ គឺ​លោក កែវ ឯម ចំនួន​១៩​បទ​ប៉ុណ្ណោះ​លើ​សំណើចំនួន​៤២​បទ ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​បាន​ពិនិត្យ​ប្រមូល​ធាតុ​ចូល ក៏​ដោយ​ជា​ភស្តុ​តាង​ពី​មហាជន និង​​តន្ត្រី​ករ​នានា​លើ​ករណី​សុំ​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ពី​លោកស្រី សូ សា​វឿ​ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​១០២៥ នេះ​ បានអោយ​ដឹង​ថា ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ សូម​ជូនដំណឹង​ដល់​សាធារណជន​ជ្រាប​ថា កន្លង​ទៅ ​ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​០៣​ស​ជ​ណ ចុះ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥  ទាក់ទង​នឹង​សំណើ​របស់​លោកស្រី សូ សា​វឿ​ន ក្នុង​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៤២​បទ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ស្វាមី​លោកស្រី គឺ​លោក កែវ ឯម​ ។

ក្រោយ​ពី​បាន​ទទួល​ធាតុ​ចូល​ក៏​ដូច​ជា​ភស្តុ​តាង​បន្ថែម​ពី​សាធារណជន​ និង​អ្នកជំនាញ​តូរ្យតន្ត្រី ក្រសួង​បាន​ពិនិត្យ​ឡើង​វិញ ជា​លទ្ធផល គឺ​លទ្ធភាព​ដែល​ក្រសួង​អាច​អនុញ្ញាត​ជូន លោកស្រី សូ សា​វឿ​ន បាន​មាន​ត្រឹមតែ​១៩​បទ​ប៉ុណ្ណោះ លើ​សំណើ​ស្នើ​សុំ​ទាំងអស់​ចំនួន​៤២​បទ​ ដូច​មាន​ភ្ជាប់​ជូន​នូវ​បញ្ជី​បទ​ចម្រៀង​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​សេចក្តីជូនដំណឹង​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រង់ចាំ​ទទួល​នូវ​មតិយោបល់ ឬ​ភស្តុ​តាង​ពី​សាធារណជន​អ្នកជំនាញ​តូរ្យតន្ត្រី ឬ​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​បំណង​ជំទាស់​នឹង​សំណើ​របស់​លោកស្រី សូ សា​វឿ​ន ខាងលើ​នេះ គឺ​អាច​តាម​រយៈ​លិខិត​ជា​លាយលក្ខណ៍អក្សរ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ភស្តុ​តាង​រឹង​មាំ រួច​បញ្ជូន​មក​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ដែល​មាន​អាសយដ្ឋាន លេខ​២២៧ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់  ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទូរ​សព្ទ ០២៣ ៧២៧ ៣៤៧ និង​០៧៧ ៦០៩ ៦០៦ សារ​អេ​ឡិច​ត្រូ​និ​ច info@mcfa.gov.kh និង​kangsam​oeun@yahoo.com ដើម្បី​ក្រសួង​ពិនិត្យ​លើ​ករណី​នៃ​ការ​ជំទាស់​សារ​ជា​​ថ្មី​។

ក្រសួង​បញ្ជាក់ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ជំទាស់​លើ​ករណី​នេះ មាន​រយៈពេល​០១(​មួយ​)​ខែ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ។

ជា​ការ​កត់​ស​ម្គាល់​បទ​ចម្រៀង​ទាំង​១៩​បទ​​ដែល​លោកស្រី សូ សា​វឿ​ន មាន​សិទ្ធិ​គ្រប់គ្រង​នោះ​មាន​ដូច​ជា ​៖​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ