ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នក​ណា? ប្រឡាយ​លូ​បឹង​ទំពន់ ភ្លៀង​ម្តង​ៗ​ជន់​លិច​ដោយ​សំរាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្លៀង​មួយ​មេ​ធំ​ល្ងាចម្សិលមិញ ចំ​ថ្ងៃ​ទី៣០ ខែឧសភា ​ឆ្នាំ​២០២២ បាន​បង្ហាញ​សំរាម​ហែល​​អណ្តែត​ពេញ​ប្រឡាយ​លូ​បឹង​ទំពន់ ដែល​កត្តា​នេះ ​ទាមទារ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ​ល្ងាចម្សិលមិញ ចំ​ថ្ងៃ​ទី៣០ ខែឧសភា ​ឆ្នាំ​២០២២ បាន​បង្ហាញ​សំរាម​ហែល​​អណ្តែត​ពេញ​ប្រឡាយ​លូ​បឹង​ទំពន់ ដែល​កត្តា​នេះ ​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​ពលរដ្ឋ​យើង​រួម​គ្នា «​បញ្ឈប់​ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​» ជា​ពិសេស​ការ​បោះ​ចូល​ប្រឡាយ​ទឹកតែ​ម្តង ។

ការ​បោះចោល​សំរាម​តាម​ទី​សាធារណៈ ការ​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ ការ​បោះចោល​សំរាម​ចូល​ប្រឡាយ​​បឹងបួរ ពិសេស​នៅ​រាជធានី​ភ្នំពេញ ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ។ យ៉ាងណាមិញ ទម្លាប់​អាក្រក់​បែប​​នេះ​ គួរតែ​បោះបង់​ចោល ។ កុំ​ចង់​ស្អាត​តែ​មុខ​ផ្ទះ​របស់​អ្នក យក​សំរាម​ទៅ​ដាក់​ចោល​មុខ​ផ្ទះ​របស់​គេ ឬ​បោះ​សំរាម​ចោល​ក្នុង​ប្រឡាយ ព្រោះ​វា​នឹង​បង្ក​ជា​បញ្ហា​ជន់​លិច ការ​កកស្ទះ​បណ្តាញ​ប្រ​ឡាញ និង​ការ​បំពុលបរិស្ថាន​ផង​ដែរ ។

គ្រាន់តែ​កែប្រែ​ទម្លាប់​តែ​បន្តិចបន្តួច នោះ​ទីក្រុង​នឹង​ស្អាត​គ្រប់​ទីកន្លែង​! ពេល​អ្នក​បាន​រឿង​រូបភាព​បែប​នេះ តើ​យល់​យ៉ាងណា​ដែរ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ