ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លិប​លឿន​ដូច​ហោះ ពន្លះ​ផ្ទួន​ៗ​រហូត​ខ្ទាត​មនុស្ស​ប្រុស​ស្រី​ចេញពី​ក្នុង​រថយន្ត​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​២​នាក់ រួម​ជាមួយនឹង​នារី​ម្នាក់​ទៀត ទើបនឹង​ចេញពី​ក្លិប​កម្សាន្ត រួច​បើករថយន្ត​លឿន​ដូច​ហោះ ក៏​រ៉េ​ចង្កូត​ទៅ​បុក​ផ្ទប់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ក៏​ខ្ទាត​រថយន្ត​ទៅ​បុក​ផ្ទប់​ជាមួយនឹង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់ រួម​ជាមួយនឹង​នារី​ម្នាក់​ទៀត ទើបនឹង​ចេញពី​ក្លិប​កម្សាន្ត រួច​បើករថយន្ត​លឿន​ដូច​ហោះ ក៏​រ៉េ​ចង្កូត​ទៅ​បុក​ផ្ទប់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ក៏​ខ្ទាត​រថយន្ត​ទៅ​បុក​ផ្ទប់​ជាមួយនឹង​បង្គោល​ភ្លើង​បន្ថែម​ទៀត បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ត​ខ្ទាត​ចេញ​មក​ក្រៅ​រង​របួសធ្ងន់​និង​ស្រាល​សន្លប់​ស្តូកស្តឹង​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខាងជើង​ស្ពាន​ជ្រោយចង្វា ទល់មុខ​កា​រ៉ា​ស​ស៊ាំ​ង​តេ​លា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​ច្បាស់ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ឃើញ​រថយន្ត​បង្ក​ម៉ាក Starex ពណ៌​ស ពាក់​ស្លាក ភ្នំពេញ 2BA-379 ទើបនឹង​ចេញពី​ក្លិប​កម្សាន្ត​​មួយ​កន្លែង នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​១​គីឡូម៉ែត្រ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​ផ្ទប់​នឹង​ប​ង្កោ​ល​ភ្លើង​ថ្ម​មួយ​ដើម បណ្តាល​បាក់​ជា​ពីរ​កំណាត់ រួច​ដួល​រលំ​ប៉ះ​ត្រូវ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​រថយន្ត​វិញ​ក៏​បន្ត​ខ្ទាត​ទៅ​បុក​ផ្ទប់​ជាមួយនឹង​ដើម​ក្ងោក​មួយ​ដើម​ទៀត​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​វិល​មួយ​ជុំ រហូត​ខ្ទាត​មនុស្ស​នៅ​ក្នុង​រថយន្ត​ចេញ​មក​ក្រៅ រង​របួសធ្ងន់​បុរស​២​នាក់ ចំណែក​នារី​ម្នាក់​ទៀត​របួសស្រាល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​ខ្ទាត​ចេញពី​រថយន្ដ​ធ្លាក់​បោ​.​ក​ផ្ទប់​នៅ​មុខ​ផ្ទះ​ពលរដ្ឋ​ក្បែរ​ដើម​ក្ងោក ធ្វើ​ឱ្យ​រង​របួសធ្ងន់​សន្លប់​ដេក​លៀន​អណ្ដាត​ចេញ​ក្រៅ ចំណែកឯ​បុរស​ជា​អ្នក​រួម​ដំណើរ​ក្បែរ​តៃកុង​វិញ​ក៏​ខ្ទាត​ទៅ​ឆ្ងាយ​ជាងគេ រង​របួស​បែកក្បាល​សន្លប់​ស្តូកស្តឹង​ផង​ដែរ និង​នារី​ម្នាក់​ទៀត ក៏​ខ្ទាត​ទៅ​ប៉ះ​ផ្ទះ​ប្រជាពលរដ្ឋ​រង​របួសស្រាល រីឯ​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បណ្តោះអាសន្ន ចំណែក​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​សម្ភព​ពន្លឺ ដឹក​ទៅ​ព្យាបាល​របួស និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ