ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ជា​ប្រទេស​មាន​អត្រា​ផិតក្បត់​ប្តី​-​ប្រពន្ធ​ច្រើន​បំផុត​លើ​លោក

7 ឆ្នាំ មុន

វេ​ប​សាយ «Therichest.com» សហការ​ជាមួយ​ស្ថាប័ន «Durex» អង្កេត​ពី​គំនិត​យល់​ឃើញ​របស់​បុរស​-​ស្ត្រី​នៅ​ប្រទេស​នានា​ដើម្បី​ដឹង​ថា​តើ​ប្រទេស​ណា​ដែល​មាន​បុរស​-​ស្ត្រី​ផិតក្បត់​ប្តី​-​ប្រពន្ធ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក

វេ​ប​សាយ «Therichest.com» សហការ​ជាមួយ​ស្ថាប័ន «Durex» អង្កេត​ពី​គំនិត​យល់​ឃើញ​របស់​បុរស​-​ស្ត្រី​នៅ​ប្រទេស​នានា​ដើម្បី​ដឹង​ថា​តើ​ប្រទេស​ណា​ដែល​មាន​បុរស​-​ស្ត្រី​ផិតក្បត់​ប្តី​-​ប្រពន្ធ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ លទ្ធផល​អង្កេត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ថា​ប្រទេស​ថៃ​ក្រៅពី​ល្បីល្បាញ​ខាង​ជួញដូរ​ផ្លូវភេទ​ខ្ទើយ និង​មាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត​នោះ ជា​ប្រទេស​មាន​មនុស្ស​ផិតក្បត់​ច្រើន​លើសលប់​គេ ។

របាយការណ៍​បញ្ជាក់​ថា ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​១​នៅ​លើ​ពិភពលោក​ស្តី​ពី​តួលេខ​នៃ​អំពើ​ផិតក្បត់​ប្តី​-​ប្រពន្ធ និង​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ី​ជាប់​ចំណាត់ថ្នាក់​នេះ ។ លទ្ធផល​បង្ហាញ​ថា​មាន​ចំនួន​ជិត​៦០% នៃ​ចំនួន​ក្រុម​គំរូ​អង្កេត ព្រម​ទទួលស្គាល់​ថា​ធ្លាប់​ផិតក្បត់​ប្តី​-​ប្រពន្ធ​របស់​ខ្លួន ចាត់​ទុក​ថា​ជា​តួលេខ​គួរ​ឱ្យ​បារម្ភ​បំផុត​សម្រាប់​សង្គម​ថៃ ។

ក្រៅពី​ប្រទេស​ថៃ​គឺ​ប្រទេស​ដា​ណឺ​ម៉ាក ស្ថិត​ក្នុង​លំដាប់​ទី​២ ។ ជាង​ពាក់កណ្តាល​នៃ​ប្តី​-​ប្រពន្ធ​សរុប​នៅ​ដា​ណឺ​ម៉ាក​មាន​សហាយស្មន់ ឬ​ផិតក្បត់ ។

ចំណាត់ថ្នាក់​៣ ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ក៏​ជា​ប្រទេស​ដែល​ស្ត្រី​មាន​តម្រូវការ​ផ្លូវភេទ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប ។
ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់​ប្រទេស​ទាំង​១០ ដែល​មនុស្ស​មាន​សហាយស្មន់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ៖

១-​ប្រទេស​ថៃ​៥៦%
២-​ប្រទេស​ដា​ណឺ​ម៉ាក​៤៦%
៣-​ប្រទេស​អា​ល្លឺ​ម៉​ង់​៤៥%
៤-​ប្រទេស​អីុ​តា​លី​៤៥%
៥-​ប្រទេស​បារាំង​៤៣%
៦-​ប្រទេស​បែ​ល​ហ្ស៊ិក​៤០%
៧-​ប្រទេស​ន័​រវេ​ស​៤០%
៨-​ប្រទេស​អេ​ស្ប៉ា​ញ​៣៩%
៩-​ប្រទេស​ហ្វាំ​ង​ឡង់​៣៦%
១០-​ប្រទេស​អង់គ្លេស​៣៦%៕