ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រកាសប្រឆាំងដាច់ខាតអ្នកមានអំណាចទៅជ្រកក្រោមរូបភាពពលរដ្ឋកា.ប់ទន្ទ្រាន ដីហាមឃាត់នៅបឹងទន្លេសាប

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមាន​អំណាច និង​មាន​លុយ ទៅ​ជ្រក​ក្រោម​រូបភាព​ពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​ហាមឃាត់​នៅ​បឹង​ទន្លេសាប ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមាន​អំណាច និង​មាន​លុយ ទៅ​ជ្រក​ក្រោម​រូបភាព​ពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​ហាមឃាត់​នៅ​បឹង​ទន្លេសាប ។ ទន្ទឹម​នឹង​នោះ សម្តេច​បាន​ចេញ​បញ្ជា​ទៅ​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រា និង​ក្រសួង​ធនធានទឹក​ពិនិត្យ​មើល​ថា តើ​កន្លែង​ណា​គោក​រាក់ ហើយ​ត្រូវ​បូម​ស្តា​ឡើង​វិញ ។

នេះ​បើ​យោង​តាម​​សម្តេច​តេ​ជោ បាន​ថ្លែង​សារ​ពិសេស​ជូន​បងប្អូន​ជនរួមជាតិ​ស្តី​អំពី​បញ្ហា​បឹង​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា​ឆ្នាំ​២០២២​។

សម្តេចតេជោ បានបញ្ជាក់ថា ភូមិឋាន និង​តាំងទី​លំនៅ​របស់​ប្រជាពលរដ្ឋ ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ មិន​អាច​រុះរើ​ចេញ​បាន​នោះ​ឡើយ ដូច្នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក្រសួង​ធនធានទឹក ក្រសួងកសិកម្ម និង​អាជ្ញាធរ​ខេត្ត ត្រូវ​ធ្វើការ​ពិនិត្យ​មើល​ថា តើ​កន្លែង​ណា​គោក​រាក់ ហើយ​ត្រូវ​បូម​ស្តា​ឡើង​វិញ ។

ជាមួយគ្នានេះដែរ សម្តេចតេជោ សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទទួល​ដីធ្លី​នៅ​កន្លែង​បង្កបង្កើន​ផល​ហើយ សូម​មេត្តា​កុំ​កាប់​រាន​ដី​ដែល​នៅ​ជិតខាង​នេះ​បន្ត​ទៅ​ទៀត ដើម្បី​ពង្រីក​ដី​របស់​យើង​ឲ្យ​កាន់តែ​ធំ ហើយ​កុំ​ឲ្យ​អ្នក​ពី​ក្រៅ​តំបន់​នេះ​ ជា​ឈ្មួញ ឬ​ជា​អ្ន​មាន​អំណាច​ទៅ​ឃុ​ប​ឃឹ​ត​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​កាប់​រាន​យក​ផ្ទៃដី​រាប់រយ ​រាប់​ពាន់​ហិ​កតា ហើយ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ដូច​រយៈពេល​កន្លង​ទៅ តែ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​សកម្មភាព​លើ​បញ្ហា​នេះ ។

រូបតំណាង

សម្តេច​បាន​បន្ថែម​ថា យើង​ប្រឆាំង​ដាច់ខាត​ជាមួយនឹង​ការ​ប្រើ​សិទ្ធ​អំណាច របស់​អ្នកមាន​អំណាច និង​ប្រើប្រាស់​ទឹក​លុយ​របស់​អ្នកមាន​ប្រាក់ ដើម្បី​ទៅ​ជ្រក​ក្រោម​ស្លាក​រូបភាព​ប្រជាពលរដ្ឋ ហើយ​ដណ្តើម​កាន់កាប់​ទន្ទ្រាន​យក​ដី​ទៅ​ធ្វើ​ជា​ផលប្រយោជន៍​របស់​ខ្លួន ប៉ុន្តែ​យើង​គាំទ្រ​លើកទឹកចិត្ត និង​ការ​គាំពារ​ចំពោះ​ប្រជាពលរដ្ឋ ដែល​រកស៊ី​សុច​រិត ហើយ​ដែល​បាន​បង្កបង្កើន​ផល​លើ​ផ្ទៃដី​នេះ រយៈពេល​យូរ​មក​ហើយ អ៊ីចឹង​ជម្រើស​មាន​តែ​កែ​លិខិត​បទដ្ឋាន ដូរ​និយាម​ការ​រួច​ហើយ ​បោះបង្គោល​សារ​ជា​ថ្មី ផ្ទៃដី​នៅ​តំបន់​នេះ​ដែល​គាត់​បាន​បង្កបង្កើន​ផល យូរ​មក​ហើយ​នោះ ឲ្យ​គាត់​បង្កបង្កើន​ផល ។

រូបតំណាង

សម្ដេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ នឹង​ចូលរួម​អនុវត្ត​នូវ​កិច្ច​ការងារ​នេះ​ប្រកបដោយ​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព ដើម្បី​ផលប្រយោជន៍​ប្រជាជន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ