ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចេញពី​ងូតទឹក​ឃើញ​ប្រឡោះ​មួយ​ឆ្ងល់ លុះ​មើលចុះ​ឡើង​ៗ​ឃើញ​កាមេរ៉ា​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​បឹង​សាឡា​ង នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ធ្វើ​សកម្មភាព​យកកាមេរ៉ា​​ទូរស័ព្ទ​ដៃ​លួច​ថត​ប្រពន្ធ​គេ​កំពុង​តែ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​បឹង​សាឡា​ង នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​កាមេរ៉ា​​ទូរស័ព្ទ​ដៃ​លួច​ថត​ប្រពន្ធ​គេ​កំពុង​តែ​ងូតទឹក​ក្នុង​បន្ទប់ទឹក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​ក្បែរ​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​បឹង​សាឡា​ង តាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

បើ​តាម​សម្តី​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​និង​ប្តី​បាន​មក​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​នេះ​ជា​ច្រើន​ខែ​មក​ហើយ ។ ចំណែកឯ​ជនសង្ស័យ​វិញ​មិន​បាន​ស្គាល់ឈ្មោះ​ទេ គឺជា​អ្នក​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ជាប់​គ្នា​ជាមួយនឹង​បន្ទប់​របស់​គាត់​ដែរ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ខាងក្រៅ ចំណែក​រូប​គាត់​វិញ (​ស្ត្រី​រង​គ្រោះ​) នៅ​ក្នុង​បន្ទប់​ចាំ​ប្តី​តែ​ម្នាក់ឯង​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា បន្ទាប់​មក ដោយសារ​តែ​ប្តី​របស់​គាត់​មិន​ទាន់​ត្រឡប់​មក​វិញ គាត់​ក៏​បាន​ដោះ​សម្លៀក​បំពាក់​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក តែ​ដោយសារ​អំ​ពូ​ល​ភ្លើង​ក្នុង​បន្ទប់ទឹក​នោះ​វា​បាន​ដាច់ ទើប​គាត់​ងូតទឹក​ដោយ​ចំហ​ទ្វារ​បន្ទប់ទឹក ដើម្បី​ឲ្យ​មាន​ពន្លឺ​ជះ​ចូល​មិនសូវ​ងងឹត ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ក្រោយ​ពី​ងូតទឹក​រួច គាត់ (​ស្ត្រី​រង​គ្រោះ​) ក៏​បាន​ដើរ​ចេញ​មក​យក​កន្សែងពោះគោ​ដែល​នៅ​ជិត​ទ្វារ​បន្ទប់ទឹក ខណៈ​ពេល​នោះ​គាត់​ក៏​បាន​ក្រឡេក​មើលទៅ​ប្រឡោះ​មួយ​នៅ​លើ​ជញ្ជាំង​ដែល​នៅ​ទល់មុខ​បន្ទប់ទឹក ក្នុង​បន្ទប់​ជួល​របស់​គាត់ ឃើញ​មាន​ស្នាម​ប្រឡោះ​មួយ ដែល​ពី​មុន​មក​ម្ចាស់ផ្ទះ​បាន​ដាក់​ទុយោ​បង្ហូរទឹក តែ​ក្រោយមក​ក៏​បាន​ដោះ​ទុយោ​នោះ​ចេញ​វិញ ទើប​បន្សល់​ទុក​ប្រឡោះ​រហូត​មក​។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ក្រឡេក​មើលទៅ​ប្រឡោះ​នោះ គាត់​បាន​គិត​ថា ដូច​ជា​មាន​អ្វី​ប្លែក​ខុស​ពី​ធម្មតា រួច​គាត់​ក៏​បាន​ព្យាយាម​មើល​បួន​ទៅ​ប្រាំ​ដង ទើប​ដឹង​ថា នោះ​ជា​កាមេរ៉ា​ទូរស័ព្ទ​ដៃ​។ បន្ទាប់​មក គាត់​ក៏​ប្រញាប់ប្រញាល់​ទូរស័ព្ទ​ហៅ​ប្តី​របស់​គាត់ និង​ប្រាប់​ទៅ​កាន់​ម្ចាស់ផ្ទះ​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយមក​ម្ចាស់ផ្ទះ​ក៏​បាន​មក​ដល់ និង​បាន​ហៅ​បុរស​ជា​ជនសង្ស័យ​នោះ​ចេញ​មក​និយាយ​គ្នា តែ​ពេល​ដែល​សួរនាំ​បុរស​ដែល​ជា​ជនសង្ស័យ​រូប​នោះ​បាន​ប្រកែក​ដោះសា​រថា «​មិនដឹង​រឿង​អ្វី​នោះ​ទេ​»​។ ខណៈ​ពេល​នោះ ប្តី​របស់​នារី​រង​គ្រោះ​ក៏​បាន​សុំ​ទូរស័ព្ទ​ដៃ​ពីរ​បុរស​ដែល​សង្ស័យ​ថា​ជា​ជនសង្ស័យ​នោះ យក​មក​ឆែក​មើល ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ទាំងអស់​គ្នា តែ​បុរស​ជា​ជនសង្ស័យ​មិន​ព្រមអោយ​នោះ​ទេ​។

មួយសន្ទុះ​ក្រោយមក ទើប​បុរស​ជា​ជនសង្ស័យ​ព្រម​ប្រគល់​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ឲ្យ​ទៅ​ប្តី​របស់​នារី​រង​គ្រោះ ដើម្បី​ឆែក​មើល​។ បន្ទាប់​ពី​ឆែក​មើល ក៏​ស្រាប់តែ​បានឃើញ​វី​ដេ​អូ​នារី​រង​គ្រោះ​កំពុង​តែ​ងូតទឹក​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ជនសង្ស័យ​ពិតប្រាកដ​មែន ដោយ​ជនសង្ស័យ​បាន​ព្យាយាម​លុប​ចេញពី​ទូរស័ព្ទ តែ​លុប​មិន​ទាន់​អស់​។ បន្ទាប់​មក​ម្ចាស់ផ្ទះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង ដើម្បី​កសាង​សំណុំរឿង​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ