ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា លាតត្រដាងថា រដ្ឋាភិបាលស្វីសបញ្ជូនវេជ្ជបណ្ឌិតជំនាញពិនិត្យសុខភាពលោកដល់ផ្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អ្នកនយោបាយ​ខ្មែរ​ដែល​មិន​ទាន់​អាច​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​បាន​លាតត្រដាង​ការ​ពិត​មួយ​ថា កន្លង​មក​រដ្ឋាភិបាល​ស្វី​សបាន​យកចិត្តទុកដាក់​ពី​សុខភាព​របស់​លោក ដោយ​បាន​បញ្ជូន​វេជ្ជបណ្ឌិត​ជំនាញ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សម​ក​ពិនិត្យ​សុខភាព​ជូន​ខ្លួន​ដល់​គេហដ្ឋាន ។ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​រុំ​ព័ទ្ធ​ជាមួយនឹង​សំណុំរឿង​ចោទប្រកាន់​នៅ​តុលាការ​ពី​បទ…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អ្នកនយោបាយ​ខ្មែរ​ដែល​មិន​ទាន់​អាច​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​បាន​លាតត្រដាង​ការ​ពិត​មួយ​ថា កន្លង​មក​រដ្ឋាភិបាល​ស្វី​សបាន​យកចិត្តទុកដាក់​ពី​សុខភាព​របស់​លោក ដោយ​បាន​បញ្ជូន​វេជ្ជបណ្ឌិត​ជំនាញ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សម​ក​ពិនិត្យ​សុខភាព​ជូន​ខ្លួន​ដល់​គេហដ្ឋាន ។

អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​រុំ​ព័ទ្ធ​ជាមួយនឹង​សំណុំរឿង​ចោទប្រកាន់​នៅ​តុលាការ​ពី​បទ «​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​រដ្ឋ​បរទេស​» ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ផង​ដែរ​នោះ បាន​ថ្លែង​បែប​នេះ នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូត និង​សហការី នៃ​ប្រទេស​ស្វី​ស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថៃ​ឡង់​ដ៍ និង​ឡាវ នៅ​គេហដ្ឋាន​របស់​អ្នកនយោបាយ​ខ្មែរ​រូប​នេះ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ ។

លោក កឹ​ម សុខា បាន​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ ក្រៅ​អំពី​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​អំពី​សិទ្ធិ សេរីភាព និង​សុខភាព​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​ដែល​ទទួល​រង​នូវ​សម្ពាធ​អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មក​ហើយ​នោះ ។

«​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ស្វី​ស​ដែល​បាន​យកចិត្តទុកដាក់​ពី​សុខភាព​របស់ខ្ញុំ ដោយ​បាន​បញ្ជូន​វេជ្ជបណ្ឌិត​ជំនាញ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស មក​ពិនិត្យ​សុខភាព​ខ្ញុំ​ដល់​គេហដ្ឋាន​កន្លង​មក និង​បន្ត​តាមដាន​ពិគ្រោះ និង​ផ្តល់​យោបល់​ឲ្យ​ខ្ញុំ​អំពី​បញ្ហា​សុខភាព​ផង​ដែរ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ។

លោក​បន្ត​ថា ប្រទេស​ស្វី​ស គឺជា​ប្រទេស​មួយ​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​ប្រាថ្នា​ចង់​យក​មក​ធ្វើ​ជា​គំរូ ចង់​រស់នៅ​ក្នុង​សង្គម​នោះ គឺជា​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​មាន សន្តិភាព​ពិត អព្យាក្រឹត ប្រជាធិបតេយ្យ សិទ្ធិ សេរីភាព សុខមាលភាព ជីវភាព​ខ្ពស់​…..៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ