រាជធានីភ្នំពេញ ៖ កម្មករកម្មាការីនី រោងចក្រផលិតថង់ ហ្គ្រីនប៉ូលី ភែកឃិជីង លីមីធីត ប្រមាណជាង៣០០នាក់បានធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីទាមទារអោយថៅកែរោងចក្របង់ប្រាក់ភាគទាន របបសន្តិសុខសង្គម (ប ស ស) គោរពទៅតាមច្បាប់ការងារ និងកំណត់ចំនួន ថង់អោយកម្មករដេរអោយបានច្បាស់លាស់កុំចេះតែគំរា.មកំហែ.ង បង្ខំអោយកម្មករ កម្មាការីនីធ្វើការងារហួសហេតុ ។
![Picture]()
ការធ្វើកូដកម្មនេះបានផ្ទុះឡើងនេះ កាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភានេះ ដោយកម្មករកម្មាការីនី បាននាំគ្នាឈរត្រៀបត្រា នៅមុខរោងចក្រ ដែលមានទីតាំងនៅក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមតំណាងកម្មករបានអោយដឹងថា រោងចក្រផលិតថង់ ហ្គ្រីនប៉ូលី ភែកឃិជីង លីមីធីត នេះបានដំណើរការប្រមាណ១០ឆ្នាំមកហើយ កម្មករកម្មការីនី មានកាត ប ស ស ត្រឹមត្រូវ ។ រយៈពេលប្រមាណជិត១ឆ្នាំមកហើយកាតនោះ កម្មករបានយកទៅប្រើប្រាស់គ្មានប្រសិទ្ធិភាពដោយថៅកែរោងចក្របានអាកខានបង់ប្រាក់ ។
![Picture]()
តាមតំណាងកម្មករ ក៏បានអោយដឹងទៀតថា កន្លងមកថៅកែរោងចក្រនេះមិនបានគោរពទៅតាមច្បាប់ការងារនោះទេគំរា.មកំហែ.ង បង្ខំអោយកម្មករតាមតែចិត្ត ។
បើកម្មករធ្វើការមិនបានតាមការកំណត់ថៅកែបានបញ្ឍប់ពីការងារ ជាបន្តបន្ទាប់ ។ បន្ទាប់ពីធ្វើកូដកម្មសហព័ន្ធសហជីពពលកម្មកម្ពុជា ដែលជាតំណាងកម្មករ កម្មាការីនី បានទាមទារនូវលក្ខខណ្ឌការងារស្របទៅតាមច្បាប់ស្តីពីការងារនៅកម្ពុជាដូចខាងក្រោម ៖១.ស្នើរសុំអោយក្រុមហ៊ុនបង់ប្រាក់ភាគទាន ប ស ស អោយបានទៀតទាត់,២.ស្នើរសុំអោយក្រុមហ៊ុនអនុញ្ញាតអោយកម្មករនិយោជិកដែលធ្វើការសាកល្បងផុតពី៣ខែឡើងទៅ ត្រូវពេញសិទ្ធិ, ៣.ស្នើសុំក្រុមហ៊ុនកំណត់ចំនួនថង់អោយដេរអោយបានច្បាស់លាស់ មិនត្រូវឡើងរហូតនោះទេ ,៤.សូមក្រុមហ៊ុនជួយផ្គត់ផ្គង់ទឹកហូបអោយបានគ្រប់គ្រាន់និងរៀបចំបន្ទប់ទឹកអោយបានស្អាត ហើយមានអនាម័យ, និង៥. ស្នើរសុំអោយថៅកែមិនត្រូវគំរា.មកំហែ.ងមកលើកម្មករ និងបញ្ឍប់កម្មករ ដោយគ្មានមូលហេតុនោះទេ ។
![Picture]()
![Picture]()
![Picture]()
នៅព្រឹកនោះដែរ បន្ទាប់ពីកម្មករធ្វើកូដកម្ម អាជ្ញាធរខណ្ឌសែនសុខ និងសង្កាត់ព្រមទាំងសមត្ថកិច្ច បានចុះទៅទីតាំងតវ៉ាសម្របសម្រួល អោយកម្មករចូលធ្វើការវិញ ហើយអាជ្ញាធរនឹងជួបថៅកែរោងចក្រ ដើម្បីដោះស្រាយជូនកម្មករកម្មាការីនី ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ