ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កង់ និង​ទ្រនាប់ជើង​នៅ​មាត់ទឹក ផ្អើល​​ពលរដ្ឋ​រហូត​បោះ​យុថ្កា​ស្វែងរក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលរដ្ឋ​បាន​ប្រទះ​ឃើញ​កង់​និង​ទ្រនាប់ជើង​នៅ​មាត់ទឹក​ប្រឡាយ ដោយ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​រាវរក តែ​មិនឃើញ លុះ​យក​យុថ្កា​យុទ្ធ​ការ​មក​បោះ​ទាញ ទើប​ជាប់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ​បាន​ប្រទះ​ឃើញ​កង់​និង​ទ្រនាប់ជើង​នៅ​មាត់ទឹក​ប្រឡាយ ដោយ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​រាវរក តែ​មិនឃើញ លុះ​យក​យុថ្កា​យុទ្ធ​ការ​មក​បោះ​ទាញ ទើប​ជាប់​រក​ឃើញ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ប្រឡាយ​ស្ពាន​ក្រឡ ស្ថិត​ក្នុងភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

សេចក្តីរាយការណ៍​បន្ត​ថា សាកស​.​ព​ជន​រង​គ្រោះ​ខាងលើ​នេះ មានឈ្មោះ ជួប កាក់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

បើ​តាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​បន្ទាយ​នាង បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កង់ និង​ទ្រនាប់ជើង​នៅ​មាត់ទឹក​ក្បាស​ស្ពាន​ខាងកើត​ផ្លូវ​ជាប់​នឹង​ជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។ ដោយ​ស្គាល់​អត្តសញ្ញាណ ពលរដ្ឋ​ក៏​បាន​ទៅ​ប្រាប់​សាច់ញាតិ ហើយ​ក៏​នាំ​គ្នា​មក​រក តែ​រក​មិនឃើញ​ឡើយ បន្ទាប់​មក​ក៏​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ឃុំ​បន្ទាយ​នាង​តែ​ម្តង​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ស្រុក ព្រមទាំង​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក និង​កងរាជអាវុធហត្ថ​ស្រុក ប្រមាណ​ជាង​២០​នាក់ បាន​ចុះ​ទៅ​រាវរក តែ​រក​មិនឃើញ​នោះ​ទេ ។ ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ទៅ​បិទ​ទឹក​ផ្នែក​ខាង​លើ ដើម្បី​អោយ​ស្រក បន្ទាប់​មក​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ក៏​បាន​យក​យុថ្កា​បោះ​ចូល​ទឹក រួច​ទាញ​រាវរក ក៏​ទាក់​មក​ស្រាប់តែ​ឃើញ​សាកស​.​ព​ជន​រង​គ្រោះ​ដែល​លិច​ទឹក​នៅ​ចំណុច​អន្លង់​ទឹក​ជ្រៅ​ចំ​កណ្តាល​តែ​ម្តង ហើយ​ក៏​បាន​ស្រង់​ស​.​ព​ជន​រង​គ្រើម​ក​លើគោក​វិញ ដើម្បី​ធ្វើការ​ពិនិត្យ​មើល​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​រូប​នោះ​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ គឺ​គ្មាន​ស្លាក​ស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ ដោយ​សង្ស័យ​ថា ជន​រង​គ្រោះ​លង់ទឹក​ស្លា​.​ប់ ហើយ​ចំពោះ​មូលហេតុ​អាច​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ចុះ​ងូតទឹក តែ​ទឹក​ហូរ​កួច​ខ្លាំង​ធ្វើ​ជន​រង​គ្រោះ​លង់ទឹក​ស្លា​.​ប់​នៅ​អំឡុង​ម៉ោង​១​យប់​ចូល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​។ ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សាកស​.​ព​ជន​រង​គ្រោះ​ជូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បើ​តាម​សាច់ញាតិ​បានអោយ​ដឹង​ដែរ​ថា ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ខាងលើ​នេះ​មានឈ្មោះ ជួប កាក់ ហើយ​ក្រោយ​ពេល​ប្រពន្ធ​រត់​ចោល​ទៅ​យកប្តី​ថ្មី រយៈពេល​៤​ទៅ​៥​ឆ្នាំ​មកនេះ​ជន​រង​គ្រោះ​ខូចចិត្ត​ផឹកស្រា​រហូត​ដល់​រលាក​ស្រោមខួរ​កើតជា​ជំងឺសរសៃប្រសាទ និង​ដើរ​មិនសូវ​នៅផ្ទះ​នោះ​ទេ អាច​ថា មុន​លង់ទឹក​ស្លា​.​ប់​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង ហើយ​ក្តៅ​ក៏​ចុះ​ងូតទឹក បណ្តាល​លង់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ