ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​2​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​ស្លា.ប់​21​នាក់

8 ឆ្នាំ មុន

ប្រភព​មន្ទីរពេទ្យ​រាយការណ៍​ថា​មនុស្ស​យ៉ាងតិច​២១​នាក់​ស្លា.ប់​និង​៤៥​នាក់​ទៀត​រង​របួស​ដោយសារ​រថភ្លើង​ដឹក​អ្នកដំណើរ​២​បុក​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា នៅ​ទីក្រុង​កំពង់​ផែ កា​រ៉ា​ជី​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ។

ប្រភព​មន្ទីរពេទ្យ​រាយការណ៍​ថា​មនុស្ស​យ៉ាងតិច​២១​នាក់​ស្លាប់​និង​៤៥​នាក់​ទៀត​រង​របួស​ដោយសារ​រថភ្លើង​ដឹក​អ្នកដំណើរ​២​បុក​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា នៅ​ទីក្រុង​កំពង់​ផែ កា​រ៉ា​ជី​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ។

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរពេទ្យ JINNAH ក្រុង​កា​រ៉ា​ជី​លោក SEEMI JAMALI គូសបញ្ជាក់​ថា សាកសព​មនុស្ស​២១​នាក់​និង​អ្នក​របួស​៤៥​នាក់ សម្រាប់​ពេល​នេះ​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​នោះ ។ លោក​JAMALI បញ្ជាក់​ថា​កុមារ​យ៉ាងតិច​២​នាក់​និង​នារី​៣​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។

នាយករង​ក្រុមហ៊ុន​ផ្លូវដែក​ប៉ា​គី​ស្ថាន លោក NASIR AZIZ គូសបញ្ជាក់​ថា ឧប្បត្តិហេតុ​នោះ​កើត​មាន​ពេល​រថភ្លើង FARID EXPRESS ត្រូវ​បុក​ដោយ​រថភ្លើង ZAKRIA EXPRESS ជិត​សង្កាត់  QADAFI TOWN ក្រុង​កា​រ៉ា​ជី ។

លោក​AZIZ បញ្ជាក់​ថា យោង​តាម​ព័ត៌មាន​ដំបូង​ៗ​រថភ្លើង FARID EXPRESS រង់ចាំ​ការ​ផ្តល់​សញ្ញា​ចាក​ចេញពី​ស្ថានីយ​QADAFI TOWN ពេល​រថភ្លើង ZAKRIA EXPRESS  រត់​ក្នុង​ផ្លូវ​ជាមួយ​ក្នុង​ទិស​ដៅ​ដូច​គ្នា​បាន​បុក​ពីក្រោយ​ដោយ​អ្នក​បើក​ពុំ​បាន​បញ្ឈប់​រថភ្លើង​ទោះបី​មាន​ភ្លើង​ក្រហម ។

មុន​នេះ​លោក​AZIZ គូសបញ្ជាក់​ថា គេ​ពុំ​អាច​បំបែរ​រថភ្លើង ZAKRIA EXPRESS ទៅ​កាន់​ផ្លូវដែក​មួយទៀត ។ រថភ្លើង​ទាំង​២​មក​ពី​ខេត្ត  PENDJAB ភាគ​ខាងកើត​ប្រទេស ។

ការ​ស៊ើបអង្កេត​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ រួច​ចរាចរណ៍​ផ្លូវដែក​ត្រូវ​ផ្អាក​សិន រហូត​ដល់​បញ្ចប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។ ទូ​៣​របស់​រថភ្លើង  FARID EXPRESS រង​ការ​បំផ្លាញ​ទាំងស្រុង ចំណែក​ទូ​២​ទៀត​រង​ការ​ខូចខាត ៕