ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ចិន៣​នាក់ នៅ​៣​ទីតាំង​ផ្សេង​គ្នា ករណី​កែ​ច្នៃ និង​ជួញដូរ​គ្រឿងញៀ.ន​ជាង៣០​គីឡូក្រាម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ឧត្ដម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ បាន​បង្ក្រាប​ករណី​កែ​ច្នៃ ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិន ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៣០​គីឡូក្រាម ។

សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៤) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ស៊ុំ ណា​រ៉ា​ក់ នាយករង​មន្ទីរ លោក​វរសេនីយ៍ទោ នួន ច័ន្ទ និង​លោក​វរសេនីយ៍ទោ ប៉ែន ណុ​ល ចូលរួម​សហការ​ពី​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ព្រះ​សីហ​នុ ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ជា​បន្តបន្ទាប់ ករណី​កែ​ច្នៃ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​៣​ចំណុច​ផ្សេង​គ្នា រួម​មាន ៖

ចំណុច​ទី​១ ៖ នៅ​ខុន​ដូ​បុរី​ប៉េង​ហួត (​បឹង​ស្នោ​) បន្ទប់​លេខ B16-16/B2 ស្ថិត​នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ៍ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។
ចំណុច​ទី​២ ៖ នៅ​មុខ​ផ្សារ​ម៉ាត​ហ័​រណ​ង សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
និង​ចំណុច​ទី​៣ ៖ នៅ​បន្ទប់​លេខ​១៦០៨ នៃ​សណ្ឋាគារ​សមុទ្រ​ខៀវ ភូមិ​១ ក្រុម​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ៖
១-​ឈ្មោះ CHO SHIH JIE ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ចិន​(​តៃវ៉ាន់​)​។
២-​ឈ្មោះ LI ZHI ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន
៣-​ឈ្មោះ PENG ZHENGCHENG ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន រួម​មាន ៖
១- ហេ​រ៉ូ​អ៊ី​ន ទម្ងន់ ៣​គីឡូក្រាម និង ២០៦.៩៧​ក្រាម
២- ម្ស៉ៅ​ក្រាម​ពណ៌​ផ្កាឈូក​ខ្ចី (MDMA) ទម្ងន់ ៤​គីឡូក្រាម និង​៣៣០​ក្រាម
៣- មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩​គីឡូក្រាម ២៤៤​ក្រាម
៤- មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់ ៦៤៨​ក្រាម
៥- កេ​តា​មីន (Ketamine) ទម្ងន់ ៧​គីឡូក្រាម ៩៩៣​ក្រាម
៦- សារធាតុ​រាវ (Ketamine) ចំនួន ២១៥ ដប ទម្ងន់ ២​គីឡូក្រាម ១៥០​ក្រាម
៧- ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម ទម្ងន់ ២​គីឡូក្រាម និង​៨៨២.៨៨​ក្រាម
សារធាតុ​ញៀន សរុប ៣០​គីឡូក្រាម ៤៥៤.៨៥​ក្រាម និង​សារធាតុ​ផ្សំ សរុប ៥៦​គីឡូក្រាម ៥២១.៤០​ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ