រាជធានីភ្នំពេញ ៖ តារាល្បីល្បាញ២គូកំពុងនាំអោយហ្វេនៗទាំងអស់ តាមដានជាខ្លាំងជុំវិញ រឿងរ៉ាវឯកជននៃជីវិតស្នេហា។ តារា២គូ ដែលមហាជនស្គាល់ច្បាស់ ដែលខ្លះជាអ្នកចម្រៀង ជួរមុខប្រចាំផលិតកម្មដ៏ធំក្នុងស្រុកផងដែរ។ តារាទាំងនោះ រួមមាន លោកហ្សូណូ និងសុខ ស្រីនាង, នាយព្រែក និងឈិន មុនីនាថ កូនស្រីលោកឈិន កុសល។
ទំនាក់ទំនង រវាងតារាទាំង៤ខាងលើនេះ កំពុងបន្តកើតឡើងយ៉ាងស្អិតរមួតដាក់គ្នាទៅវិញទៅមក។ ការបង្កើតឡើងហាក់ចំណាយពេលជាច្រើនខែ និងបង្កអោយក្លាយជាការតាមដានថា តើការមើលចិត្តគ្នាដល់ពេលណា? បើម្នាក់ៗហាក់ចុះសម្រុងគ្នាច្រើនទៅហើយ។

ងាកមកមើលគូច្បង ហ្សូណូ និងតារាមុខស្រទន់ សុខ ស្រីនាងវិញ បានវេញត្របាញ់ចូលគ្នា ចាប់តាំងពីអ្នកទាំង២ បានរួមការងារគ្នាជាបន្តបន្ទាប់នៅក្នុងស្ថាប័នជាមួយគ្នា។ ប្រុសស្អាត ហ្សូណូ និង ស្រីនាង ត្រូវបានអ្នកគាំទ្រលើកឡើងថា សមគ្នាណាស់ ល្មមអាចចាប់ដៃគូជាគូជីវិតបានតទៅ ណាមួយជាអ្នកសិល្បៈស្រាប់ ពិតជាយល់ពីរបៀបការងារ។ ហើយស្រីស្អាត សុខ ស្រីនាង ក៏បានបង្ហោះសារថា «Happy birthday bong Ke Sovannareth ហ្សូណូ» មួយឃ្លាខ្លី តែជាក្តីសុខរបស់លោកហ្សូណូ។
ងាកមកមើលកូនប្រុសអ្នកមីងយ៉យ គឺនាយព្រែក ក៏បានបង្កាត់ភ្លើងស្នេហាចំពោះក្រមុំរូបស្រស់មុខមូលក្រឡំ ដែលកំពុងល្បីឈ្មោះ ឈិន មុនីនាថ។ អ្នកទាំង២ ក៏ផ្តើមអោយគេតាមដានច្រើនណាស់ដែរ ដោយសារឧស្សាហ៍បណ្តើរគ្នាពេញៗមុខ តាមកម្មវិធីនានា។ ជាពិសេសពេលបង្ហោះរូបនៅលើបណ្តាញសង្គម រមែងមានរូបតារាប្រុសស្រី២នាក់អមជាមួយគ្នា មិនសូវអាក់ខានឡើយ។

យ៉ាងណាក៏មិនត្រូវបានកំណត់ថា ពួកគេហ៊ានសម្រេចចិត្តអោយគេដឹងឮតាមរយៈពិធីចែចូវ។ ម្នាក់ៗទាក់ទើ ការនិយាយរឿងរៀបការ ដោយច្រើនតែយកលេសថា ទុកអោយពេលវេលា ជាអ្នកកំណត់។ ចំណែកនាយព្រែក ក៏បានបង្ហោះសារថា «រីករាយថ្ងៃកំណើត Chhin Monineath Official ជូនពរពៅមាសសំណាងល្អក្នុងជីវិត ស្រលាញ់ឪពុកម្ដាយឱ្យបានច្រើន និងជួបតែមនុស្សល្អៗដូចពូចឹងហា» ។









ចែករំលែកព័តមាននេះ