ស្លឹកម្រុំ គឺជារុក្ខជាតិដែលត្រូវបានគេទទួលស្គាល់ពីតម្លៃរបស់វារាប់ពាន់ឆ្នាំមកហើយដោយសារតែមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងរបស់វា ។ ជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ដ្របានស្រាវជ្រាវរកឃើញពីគុណប្រយោជន៍នៃស្លឹកម្រុំ។ ខាងក្រោមនេះគឺជាហេតុផលទាំង៦យ៉ាងដែលអ្នកគួរតែបរិភោគស្លឹកម្រុំ ៖
១-ម្រុំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ៖ សារធាតុប្រឆាំងអុកស៊ីតកម្មជាសមាសធាតុដែលមានតួនាទីកម្ចាត់រ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ នៅពេលរ៉ាឌីកាល់សេរីមានចំនួនច្រើនក្នុងរាងកាយ វាអាចបង្កឲ្យមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺបេះដូង ។ ស្លឹកម្រុំផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដូច Beta-carotene វីតាមីន C អាស៊ីត chlorogenic និង quercetin ។ ការសិក្សាមួយបានរកឃើញថា គ្រាន់តែបរិភោគម្សៅស្លឹកម្រុំចំនួនប្រាំពីរក្រាមជារៀងរាល់ថ្ងៃក្នុងរយៈពេល៩០ថ្ងៃ វាអាចជួយបង្កើនកម្រិតប្រឆាំងអុកស៊ីតកម្មនៅក្នុងឈាមឲ្យមានសេ្ថរភាព ។
២-ម្រុំពង្រឹងសុខភាពពោះវៀន ៖ ជំងឺដំបៅក្រពះ រលាកក្រពះ និងមហារីកក្រពះ គឺជាលទ្ធផលនៃមេរោគឈ្មោះ H. pylori ដែលជាបាក់តេរីម្យ៉ាងនឹងត្រូវសម្លាប់ដោយសារធាតុប្រឆាំងរបស់ម្រុំ ។
៣-ម្រុំផ្ទុកទៅដោយសារធាតុចិញ្ចឹមដល់រាងកាយ ៖ ស្លឹកម្រុំអាចបរិភោគតាមវិធីជាច្រើនដូចជាតាមរយៈគ្រាប់ថ្នាំ ម្សៅ ឬម្រុំទាំងមូល និងស្លឹកឆៅ ។ ស្លឹកម្រុំដែលកាត់ស្រស់មួយពែងអាចផ្តល់នូវប្រភពវីតាមីន និងសារធាតុរ៉ែជាច្រើនដល់សព៌ាង្គកាយ ។
មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានបញ្ហាកង្វះជាតិវីតាមីន និងសារធាតុរ៉ែ ដោយឡែកម្រុំពិតជាអាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗទាំងនោះដល់ពួកគេ។
៤-ម្រុំអាចកាត់បន្ថយការរលាក ៖ ប្រតិកម្មធម្មជាតិរបស់រាងកាយទៅនឹងការរងរបួស ឬការឆ្លងមេរោគគឺការរលាក ដែលវាជាយន្តការការពារដ៏សំខាន់ចំពោះរាងកាយ ប៉ុន្តែនៅពេលដែលការរលាកបន្តរយៈពេលយូរ វាធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺបេះដូង ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងទៀត ។ សារធាតុ isothiocyanates នៅក្នុងគ្រាប់ម្រុំ ផ្លែម្រុំ និងស្លឹករបស់វា បានផ្ដល់នូវឥទ្ធិពលប្រឆាំងនឹងការរលាកទាំងនេះ ។
៥-ម្រុំជួយដល់ការរំលាយអាហារ ៖ បរិមាណសារធាតុកាកសរសៃដ៏ខ្ពស់ក្នុងម្រុំអាចធ្វើការសំអាតសារធាតុសេសសល់បន្ទាប់ពីការបរិភោគអាហារដែលសម្បូរដោយជាតិខ្លាញ់។
៦-ម្រុំអាចបន្ថយជាតិកូឡេស្តេរ៉ុល ៖ ជាតិកូឡេស្តេរ៉ុលក្នុងបរិមាណខ្ពស់អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូង ។ ម្រុំត្រូវបានគេបង្ហាញថា វាអាចកាត់បន្ថយជាតិកូឡេស្តេរ៉ុល ស្រដៀងគ្នាទៅនឹងគ្រាប់អាល់ម៉ុន oats និងគ្រាប់ flax ៕
ចែករំលែកព័តមាននេះ