ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ឪពុកចុង ក្រោយ​យក​ជង្គង់​សង្កត់​ដើមទ្រូង​កូនស្រី​២​ឆ្នាំ​រហូត​បាត់​បង់ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង «​ឃា​.​ត​កម្ម​» មួយ គឺ​ឪ​ពុ​ចុង​ដែល​យក​ជង្គង់​សង្កត់​ដើមទ្រូង​កូនស្រី រហូត​ដល់​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង «​ឃា​.​ត​កម្ម​» មួយ គឺ​ឪ​ពុ​ចុង​ដែល​យក​ជង្គង់​សង្កត់​ដើមទ្រូង​កូនស្រី រហូត​ដល់​ស្លា​.​ប់​បាត់បង់​ជីវិត ដោយ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​២០​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន ។ សាលក្រម​នេះ ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

ជនជាប់ចោទ​ខាងលើ​នេះ​មានឈ្មោះ សុខ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​) ។

សូម​ជម្រាប​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២១ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ឪពុកចុង ដែល​ប្រើ​ជង្គង់​សង្កត់​ស​ម្លា​.​ប់​កូនស្រី​អាយុ​២​ឆ្នាំ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​ជាស​ន្ន ដោយ​រង់ចាំ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ការ​សម្រេច​ឃុំខ្លួន​ពី​សំណាក់​លោក​ចៅក្រម​ស៊ើបសួរ​នោះ បន្ទាប់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការ​សាកសួរ​លើ​សំណុំរឿង​នេះ ដោយ​បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ពី​បទ​.​ឃា​.​ត​កម្ម ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​ខាងលើ ជនសង្ស័យ​ជា​ឪពុកចុង​បាន​ធ្វើ​សកម្មភាព​យក​ជង្គង់​សង្កត់​លើ​ទ្រូង​កូនស្រី​ឈ្មោះ ន​ន ស្រី​និ​ច អាយុ​២​ឆ្នាំ បណ្តាល​ឲ្យ​ស្លា​.​ប់ ដោយ​គ្រាន់តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​វា​.​យ​ក្បាល និង​យក​ជើងធូប​ចាក់​ភ្នែក​ជនសង្ស័យ​លេង ធ្វើ​ឲ្យ​ឪពុកចុង​នោះ​ខឹង ហើយ​ក៏​បាន​ចាប់​ជន​រង​គ្រោះ​វា​.​យ​លើ​ខ្លួនប្រាណ និង​យក​ជង្គង់​អុក​ពីលើ​ដើមទ្រូង​កូនស្រី បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ រហូត​ដល់​ស្លា​.​ប់​តែ​ម្តង ។ បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​នាំ​កុមារី​នោះ ទៅ​ឲ្យ​ជីតា​របស់​គេ​ឈ្មោះ ម៉ី ថុ​ល ដោយ​ភូត​កុហក​ថា ខ្លួន​រអិល​ជើង​ដួល​ក្នុង​បន្ទប់ទឹក​សង្កត់​លើ​ក្មេង​ស្រី​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លា​.​ប់ ។

តែ​ទោះជា​យ៉ាងណា​ក្តី ជីតា​ក្មេង​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ ភ្លាម​ៗ​ឲ្យ​បានដឹង​ពី​ហេតុការណ៍​នេះ ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ផ្នែក​ជំនាញ​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា (CPU) បាន​ពិនិត្យ​លើ​សាកស​.​ព​ជន​រង​គ្រោះ​ឃើញ​ថា មាន​ស្លាកស្នាម​ជាំ​លើ​ខ្លួនប្រាណ​ជា​ច្រើន​កន្លែង ដូច្នេះ​មិន​អាច​ជា​ករណី​រអិល​ជើង​ដួល​សង្កត់​លើ ដូច​ការ​អះអាង​របស់​ជនសង្ស័យ​នោះ​ទេ ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ឈាន​ដក់​ការ​ឃាត់ខ្លួន​ឪពុកចុង​រូប​នេះ និង​បាន​សួរ​យក​ចម្លើយ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ