ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​ជិត​២០​នាក់​លួច​ចេញពី​ទឹកដី​ខ្មែរ ចូល​ដល់​ទឹកដី​ថៃ ស្រាប់តែ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​១៩​នាក់ ត្រូវ​បាន​ទាហាន (​ព្រាន​) ឈុត​ខ្មៅ​ថៃ​អនុ​សេនា​ធំ ១៣.០៥ ដែល​ប្រចាំការ​ទល់មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ក្បាល​ទំនប់ បាន​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​១៩​នាក់ ត្រូវ​បាន​ទាហាន (​ព្រាន​) ឈុត​ខ្មៅ​ថៃ​អនុ​សេនា​ធំ ១៣.០៥ ដែល​ប្រចាំការ​ទល់មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ក្បាល​ទំនប់ បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់ នៅ​ត្រង់​ចំណុច​ភូមិ​ឃុ​ត​ហ៊ី​ន ឃុំ​ក្លង​ណាំ​សៃ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ឲ្យ​ដឹង​ថា តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថៃ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​ថៃ នៅ​វេលា​ម៉ោង​០៥​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ហើយ​ទាហាន (​ព្រាន​) ឈុត​ខ្មៅ​ថៃ​អនុ​សេនា​ធំ ១៣.០៥ ដែល​ប្រចាំការ​ទល់មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ក្បាល​ទំនប់ បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន​១៩​នាក់ (​ក្នុង​នោះ​ស្រី​០៩​នាក់ និង​កុមារ​០៤​នាក់​) នៅ​ត្រង់​ចំណុច​ភូមិ​ឃុ​ត​ហ៊ី​ន ឃុំ​ក្លង​ណាំ​សៃ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ទល់មុខ​នឹង​ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៩​នាក់​ខាងលើ​នោះ បន្ទាប់​ពី​សួរនាំ និង​ពិនិត្យ​កំ​ដៅ​រួច ទាហាន (​ព្រាន​) ឈុត​ខ្មៅ​ថៃ បាន​បញ្ជូន​ពួក​គាត់​ទៅ​អធិការដ្ឋាន​នគរបាល​ក្លង​ណាំ​សៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ