ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធាចារ្យ គង់ ណៃ វិល​មក​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី ក្រោយ​ជំងឺ​ចាស់​រើ​ឡើង​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​គ្រួសារ​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​បញ្ជូន​លោក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ចាស់​របស់​លោក​នៅ​មិន​ទាន់​មាន​សញ្ញា​ធូរស្បើយ និង​រើ​ឡើង​វិញ ខណៈ​ពេល​ដែល​

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​បញ្ជូន​លោក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ចាស់​របស់​លោក​នៅ​មិន​ទាន់​មាន​សញ្ញា​ធូរស្បើយ និង​រើ​ឡើង​វិញ ខណៈ​ពេល​ដែល​លោក​ក៏​ធ្លាប់​មក​សម្រាក​ព្យាបាល​ម្តង​រួច​មក​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នា​ឯ​ស្រុក​កំណើត​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) ក្នុង​ពេល​ជំងឺ​ចាស់​របស់​លោក​មាន​ដូច​ជា ជំងឺ​លើស​ឈា​.​ម ឡើង​ជាតិ​ស្ករ និង​សួត មិន​មាន​ភាព​ធូរស្បើយ ខណៈ​ពេល​ជំងឺ​ទាំង​អស់នេះ បាន​យាយី​រូប​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

កូនប្រុស​របស់​ព្រឹទ្ធាចារ្យ គឺ​លោក គង់ បុរាណ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ដោយសារ​ជំងឺ​ចាស់​ឪពុក​របស់​លោក​ហាក់​មិន​មាន​ភាព​ធូរស្រាល ទើប​ក្រុម​គ្រួសារ​សម្រេច​យក​ឪពុក​មក​ធ្វើការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត​។

លោក​បញ្ជាក់​ថា ក្រោយ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នា​ស្រុក​កំណើត​មួយ​រយៈ​ខ្លី​មក ឪពុក​របស់​លោក​ក៏​មាន​ភាព​ធូរស្បើយ​បន្តិច ប៉ុន្តែ​រំលង​បាន​ប្រមាណ​២​ទៅ​៣​ថ្ងៃ​ជំងឺ​ឪពុក​លោក​ហាក់​មាន​សភាព​រើ​ឡើងជា​ថ្មី ពេល​នោះ​គ្រួសារ​លោក​ក៏​បាន​រៀបចំ​ពិធី​លាង​អា​រ័ក្ស​ដែល​ជា​ទំនៀមទំលាប់​នៅ​ស្រុក​របស់​លោក​។ ពិធី​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​សម្រាប់​អ្នកជំងឺ​ណា​ដែល​មាន​សភាព​ខ្លាំង ដើម្បី​ជូន​ជីដូន​ជីតា ព្រោះ​ខ្លាច​ខុសមាត់​ខុស​.​ក ហើយ​បន្ទាប់​ពី​រៀបចំ​ពិធី​នេះ​រួច​ហើយ គ្រួសារ​ក៏​បាន​បញ្ជូន​ឪពុក​របស់​លោក​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​នេះ​តែ​ម្តង​។

យ៉ាងណា​បើ​តាម​លោក គង់ បុរាណ បន្ត​ទៀត​ថា ក្រោយមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ ជំងឺ​ឪពុក​របស់​លោក​គឺ​នៅ​សភាព​ជា​ធម្មតា ប៉ុន្តែ​សម្រាប់​ការ​ចង់​ចាំ​របស់​ឪពុក​លោក​វិញ គឺ​មិនសូវ​ជា​បាន​ល្អ​ឡើយ ពោល​គឺ​ឪពុក​លោក​អាច​ចង​ចាំ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​សម្រាប់​បងប្អូន​ដែល​មក​សួរសុខទុក្ខ​។

លោក​បន្ថែម​ថា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ យូរ​ឬ​ឆាប់​អាស្រ័យ​ទៅ​លើ​លោក​ស្ថានភាព​ជំងឺ ប្រសិនបើ​លោក​មាន​ភាព​ធូរស្រាល​ច្រើន​នោះ ក្រុម​គ្រួសារ​នឹង​យក​គាត់​ទៅ​កាន់​គេហដ្ឋាន​វិញ ប៉ុន្តែ​បើ​អាកា​រៈ​ជំងឺ​ល​របស់​គាត់​មិន​បាន​ធូរ​ទេ​នោះ យើង​នឹង​បន្ត​អោយ​គាត់​ស្នាក់​នៅ​ព្យាបាល​បន្ត​ទៀត​។

ជា​ការ​កត់សម្គាល់ លោក គង់ បុរាណ ធ្លាប់​បាន​លើក​ឡើង​ថា ជំងឺ​ទាំងអស់​ដែល​កំពុង​ញាំញី​ព្រឹទ្ធាចារ្យ គង់ ណៃ នោះ ក៏​ធ្លាប់​ធ្វើទុក្ខ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ក្រោយ​ព្យាបាល និង​ដាក់​ស៊ី​រ៉ូ​ម រូប​លោក​ក៏​បាន​ធូរ​ឡើង​វិញ ប៉ុន្តែ​មួយ​រយៈពេល​នេះ ជាតិ​ស្ករ​លោក​ឡើង​ខ្លាំង រហូត​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​រវើរវាយ​។

យ៉ាងណា បើ​តាម​លោក គង់ បុរាណ ថា ឪពុក​របស់​លោក​កំពុង​ទទួល​ការ​យកចិត្ត​ទុក​ព្យាបាល​ពី​ក្រុម​គ្រួសារ ខណៈ​ពេល​រូប​លោក និង​ក្រុម​គ្រួសារ​រំពឹង​ថា ឪពុក​នឹង​ឆាប់​បាន​ធូរស្រាល​ពី​ជំងឺ​ឆាប់​ៗ​នេះ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ព្រឹទ្ធាចារ្យ គង់ ណៃ មាន​ជន្មាយុ​៧៧​ឆ្នាំ​ហើយ​។ លោក​គឺជា​អ្នក​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស បន្ទាប់​ពី​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួ​ន ខណៈ​ពេល​លោក គង់ ណៃ ក៏​បាន​បណ្តុះ​បណ្តាល​ចាប៉ី​ដង​វែង​នេះ ដល់​កូនប្រុស​របស់​លោក​ម្នាក់​ផង​ដែរ គឺ​លោក គង់ បុរាណ នេះ​តែ​ម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ