ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​លេច​វត្តមាន​អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ មក​ស្រុក​ខ្មែរ​ជា​ថ្មី

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ លោក ខៃ ប្រសិទ្ធិ បាន​បង្ហាញ​វត្ត​មាននៅ​ស្រុក​ខ្មែរ​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​ចាកចេញ​ទៅ​កសាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ លោក ខៃ ប្រសិទ្ធិ បាន​បង្ហាញ​វត្ត​មាននៅ​ស្រុក​ខ្មែរ​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​ចាកចេញ​ទៅ​កសាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​បោះបង់​ចោល​វិស័យ​សិល្បៈ​ស្ទើរ​ទាំងស្រុង​។

វត្តមាន​របស់​លោក ខៃ ប្រសិទ្ធិ បាន​មក​កាន់​មាតុភូមិ​កំណើត​នា​ពេល​នេះ បាន​ធ្វើ​ឡើង​ដោយ​មិន​ខុស​ពី​ពេល​មុន​ៗ ដែល​លោក​ធ្លាប់​មក​ស្រុក​ខ្មែរ​ឡើយ ពោល​គឺ​ក្នុង​គោលបំណង​មក​ជួបជុំ និង​សាកសួរ​សុខទុក្ខ​សាច់ញាតិ​បងប្អូន ព្រមទាំង​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ធ្លាប់​ប្រកប​អាជីព​នេះ​ជាមួយ​គ្នា​។

អតីត​តារាភាពយន្ត​រួម​ជំនាន់​លោក ជា ណូ​បូ ដែល​បាន​ចូលរួម​ជួបជុំ​ញ៉ាំ​អាហារ​ជាមួយ​លោក ខៃ ប្រសិទ្ធិ កាល​ពេល​ថ្មី​ៗ​នេះ បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រូប​លោក និង​លោក ខៃ ប្រសិទ្ធិ បាន​ជួបជុំ​មិត្តភក្តិ​ចាស់​ៗ​ដែល​បែក​គ្នា​យូរ​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ ខណៈ​ពេល​ដែល​ការ​ជួបជុំ​នេះ គឺ​បាន​ធ្វើ​ឡើង​តាំងពី​ព្រឹក​រហូត​ដល់​យប់​។ លោក​បញ្ជាក់​ថា លោក ខៃ ប្រសិទ្ធិ បន្ទាប់​ពី​ការ​ជួបជុំ​មិត្តភក្តិ​ចាស់​ៗ​នេះ​ហើយ គឺ​លោក​ក៏​បាន​វិល​ទៅ​កាន់​ខេត្តពោធិ៍សាត់ ដែល​ជា​ស្រុក​កំណើត​របស់​លោក ដើម្បី​បាន​ជួបជុំ​សាច់ញាតិ ក្រុម​គ្រួសារ​ដែល​កំពុង​រស់នៅ​ទីនោះ​។

លោក ជា ណូ​បូ បាន​លើក​ឡើង​បន្ថែម​ថា លោក​មិន​ច្បាស់​ទេ​ថា លោក ខៃ ប្រសិទ្ធី នឹង​បន្ត​ស្នាក់​នៅ​ស្រុក​ខ្មែរ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឡើយ ប៉ុន្តែ​បើ​តាម​លោក​ស្មាន លោក ខៃ ប្រសិទ្ធិ អាច​នឹង​ស្នាក់​នៅ​ទី​នេះ​យ៉ាង​ហោច​ណាស់​១០​ថ្ងៃ​ទៀត ទើប​លោក​នឹង​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​។ យ៉ាងណា បើ​តាម​លោក ជា ណូ​បូ ថា ការ​មក​លេង​ស្រុក​ខ្មែរ​នា​ពេល​នេះ​របស់​លោក ខៃ ប្រសិទ្ធិ គឺ​ក្រៅពី​ការ​សាកសួរ​សុខទុក្ខ​គ្រួសារ និង​សាច់ញាតិ និង​ជួប​ជាមួយ​មិត្តភក្តិ​ចាស់​ៗ​នោះ លោក ខៃ ប្រសិទ្ធិ ក៏​បាន​ឆ្លៀត​ជួប​ពិភាក្សា​ការងារ​គ្នា​ជាមួយ​មិត្តភក្តិ​ក្នុង​គោលបំណង​ចង់​ស្វែង​យល់ និង​ឱកាស​រកស៊ី​លើ​ផ្នែក​ដីធ្លី​ផង​ដែរ​។

លោក​បញ្ជាក់​ថា តាម​ការ​និយាយ​គ្នា​នោះ លោក ខៃ ប្រសិទ្ធិ ក៏​បាន​ប្រាប់​មិត្តភក្តិ​នោះ​ថា លោក​មាន​ក្រុមហ៊ុន នឹង​បាន​ទិញ​ដី​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​មាន​តម្លៃ​ខ្ទង់លាន​ដុល្លារ​ផង​ដែរ ហើយ​លោក​ក៏​មានការ​ចាប់អារម្មណ៍​បញ្ហា​ដីធ្លី​នៅ​ស្រុក​ខ្មែរ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​ក្នុង​ចំណោម​តួកុន​ខ្មែរ​ផ្នែក​បុរស​ជំនាន់​ឆ្នាំ​៨០-៩០ លោក ខៃ ប្រសិទ្ធិ គឺជា​តួអង្គ​ប្រុស​មួយ​រូប​ដ៏​ល្បីល្បាញ មាន​ទេព​កោសល្យ​សម្តែង​យ៉ាង​ប៉ិន​ប្រសប់ ដែល​ជា​ដៃគូ​ដ៏​ស័ក្តិសម​ជាមួយ​តួឯក​ស្រី អម្ពរ ទេវី ចាន់ តារា​ទី សុខ ស្រី​មុំ និង​ភរិយា​របស់​លោក​គឺ ពិសិដ្ឋ ពិ​លី​កា ជាដើម ។ បន្ទាប់​ពី​ដកខ្លួន​ចេញពី​ពិភព​សិល្បៈ ក្នុង​អាជីព​ជា​តារា​សម្តែង​ឈរ​ថត​មុខ​កាមេរ៉ា និង​ក្រោយ​ពី​ភរិយា​របស់​លោក គឺ​អ្នក​នាង ពិសិដ្ឋ ពិ​លី​កា បាន​លាចាក​លោក​នោះ អតីត​តួ​ប្រុស ខៃ ប្រសិទ្ធិ បាន​សម្រេចចិត្ត​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​ផ្ញើ​ព្រេងវាសនា​រស់នៅ​ទីនោះ​តែ​ម្តង​។

ទោះបីជា​លោក​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ទៅ​ហើយ​ក្តី ប៉ុន្តែ​អតីត​តារា​ប្រុស ខៃ ប្រសិទ្ធិ ក៏​ធ្លាប់​បាន​ត្រឡប់​មក​លេង​ប្រទេស​កម្ពុជា​ម្តងម្កាល​ផង​ដែរ ដោយ​លើក​ចុង​ក្រោយ​លោក ខៃ ប្រសិទ្ធិ បាន​ត្រឡប់​មក​លេង​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩ ។ គេ​នៅ​ចាំ​ថា កាលពី​ត្រឡប់​មក​លើក​នោះ អតីត​តារា​សម្តែង​ខាងលើ មិន​ត្រឹមតែ​បាន​មក​លេង​ក្រុម​គ្រួសារ និង​ជួប​មិត្ត​ចាស់​រួម​អាជីព​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​មក​ចូលរួម​ថត​សម្តែង​ក្នុង​បទ​ចម្រៀង «​ឪពុក​អ្នកក្រ​» របស់​លោក សា​វិ​ន ហ្វី​លី​ព និង​បទ «​ស័ង្ខ​សិ​ល្បិ៍​ជ័យ​» ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ