ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ ! ចាប់ពី​ថ្ងៃ​២៥ ​ដល់​៣១ ​ឧសភា​នឹង​ភ្លៀងលាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​២៥ ដល់​៣១ ឧសភា​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ដោយ​លាយឡំ និង​បា​តុ​ផ្គរ រ​ន្ធះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​២៥ ដល់​៣១ ឧសភា​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ដោយ​លាយឡំ និង​បា​តុ​ផ្គរ រ​ន្ធះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជៀសវាង​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា របស់​ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ និង​ប្រទេស​ឡាវ ជាមួយ និង​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥°C​។ បណ្តា​រាជធានី​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥°C និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣១-៣៣ °C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅ​លើ​ផ្ទៃសមុទ្រ នឹង​អាច​មាន​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​២៦-២៩ ខែឧសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ