ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើ​បារាំង២នាក់​ ហាក់មើល​​ងាយ​ពេក ​ដេញ​ចាប់​​ផ្អើល​​​ខណ្ឌ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ខណ្ឌពោធិ៍​សែនជ័យ បានធ្វើការ​​​ប្រដេញ​ចាប់​រថយន្ត​ម៉ាក​ថុនដ្រា​មួយ​គ្រឿង ដែលជិះ​ដោយ​បុរស​ជនជាតិបារាំង​២នាក់ បន្ទាប់ពីពួកគេ​យកដប​ទឹកសុទ្ធទៅគប់​ត្រូវចំ​​ក្បាល​ក្មេងប្រុស​​អាយុ​៣ឆ្នាំម្នាក់ ខណៈ​ជិះម៉ូតូ​ជាមួយឪពុក-ម្តាយ​តាមផ្លូវ ដែលហេតុការណ៍នេះ កើតឡើង​កាលពីវេលាម៉ោង​០១ និង​៤៥នាទីរសៀលថ្ងៃទី​០១

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ខណ្ឌពោធិ៍​សែនជ័យ បានធ្វើការ​​​ប្រដេញ​ចាប់​រថយន្ត​ម៉ាក​ថុនដ្រា​មួយ​គ្រឿង ដែលជិះ​ដោយ​បុរស​ជនជាតិបារាំង​២នាក់ បន្ទាប់ពីពួកគេ​យកដប​ទឹកសុទ្ធទៅគប់​ត្រូវចំ​​ក្បាល​ក្មេងប្រុស​​អាយុ​៣ឆ្នាំម្នាក់ ខណៈ​ជិះម៉ូតូ​ជាមួយឪពុក-ម្តាយ​តាមផ្លូវ ដែលហេតុការណ៍នេះ កើតឡើង​កាលពីវេលាម៉ោង​០១ និង​៤៥នាទីរសៀលថ្ងៃទី​០១ វិច្ឆិកា ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ មុខស្ថានីយប្រេង​ឥន្ធនៈមួយកន្លែង​ក្នុងភូមិ​អូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ។

ទោះបីជាយ៉ាងណា គេមិនបានស្គាល់ឈ្មោះជនជាតិបារាំងទាំង២នាក់នោះ​ទេ តែ​បើក​រថយន្តម៉ាកថុនដ្រា ពាក់ស្លាកលេខ​ភ្នំពេញ 2W-9869 ។ ចំណែក​ភាគី​ខាងក្មេង​ប្រុសរងគ្រោះ ក៏មិនស្គាល់ឈ្មោះដែរ គ្រាន់តែដឹងថា បុរសជាឪពុក​ដឹកកូននោះគឺជាប្រជា​ការពារម្នាក់​ ។

ប្រភពបន្តថា មុនពេលកើតហេតុ បុរស​ប្រជាការពារ​ខាងលើ ​មានដឹកប្រពន្ធ​និងកូនដោយម៉ូតូ១គ្រឿង ក្នុងទិសដៅពីលិចទៅកើត តែដោយសារ​ផ្លូវមានគន្លុកច្រើន​ ម៉ូតូគាត់​​ជិះតិចៗ និងត្រូវគេចពីគន្លុកផង ។ លុះមកដល់ចំណុចកើតហេតុ រថយន្ត​ថុនដ្រា​បារាំង​២​នាក់​នោះបើកមកដល់ ដោយនៅពីក្រោយ​ម៉ូតូ ទើប​​ធ្វើឱ្យ​បារាំងនោះខឹងច្រឡោត បានព្យាយាម​បើក​រថយន្ត​មកទន្ទឹម​ម៉ូតូ ​រួច​ហើយ​យក​ដបទឹកសុទ្ធ មកគប់ត្រូវចំ​ក្បាល​ក្មេង ដែលជាកូនបុរសប្រជាការពារ​នោះ​ ហើយរថយន្តបានបន្ថែមល្បឿនបើកទៅមុខ ។

ឃើញដូច្នេះ ​ប្រជាការពារ​នោះក៏ជិះម៉ូតូដេញតាម និង​បានចាក់​វិទ្យុទាក់ទង ​ឱ្យកម្លាំងសមត្ថកិច្ច​​ជួយឃាត់​រថយន្ត​បារាំង​​២នាក់នោះ ដោយ​ដេញបានចម្ងាយ​​៦គីឡូម៉ែត្រ ទើបក្របួចបាន ។ ពេលឃាត់បាន គេឃើញបារាំង២នាក់ ស្រែកឡូឡាដោយ​និយាយ​ថា ឃាត់រថយន្តរបស់គេធ្វើអី? ​ហើយចុះពី​រថយន្ត​​បាន​ជេរ​ខាង​កម្លាំងសមត្ថកិច្ចទៀតថា កុំចង់លេងជាមួយអញ (និយាយ​ខ្មែរ​អត់​ច្បាស់) ព្រោះគេនៅខ្មែរយូរហើយ ។ ប៉ុន្តែចុងក្រោយ គេ​ឃើញ​បារាំងទាំង២នាក់ ​បាន​ធ្វើការសុំទោសខាង​សមត្ថកិច្ច​ និងខាង​ភាគី​ក្មេងរងគ្រោះផងដែរ ។