ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី​ខែ​មុន្នី នឹង​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ភាពយន្ត​ហូ​លី​វូ​ដ​ជា​លើក​ដំបូង

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់ទុកជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ ក្នុង​ពេល​ដែល​អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី ខែ​មុន្នី នឹង​ត្រូវ​បាន​ជ្រើសរើស​ដើរតួ​ជា តួអង្គ​ឯក​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ថ្មី​មួយ នៅ​ក្នុង​

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ ក្នុង​ពេល​ដែល​អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី ខែ​មុន្នី នឹង​ត្រូវ​បាន​ជ្រើសរើស​ដើរតួ​ជា តួអង្គ​ឯក​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ថ្មី​មួយ នៅ​ក្នុង​សហរដ្ឋ​អាមេ​រិក ដែល​នោះ​គឺជា​ការ​សម្ដែង​តួអង្គ​ឯក​លើក​ដំបូង​របស់​អ្នក​អង្គ​ម្ចាស់​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «​ស្រលាញ់​» សម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២​។

បើ​តាម​ការ​ប្រកាស​ខាងលើ​នេះ បាន​បញ្ជាក់​ថា អ្នក​អង្គ​ម្ចាស់​នឹង​ចាប់ផ្ដើម​ថត​ខ្សែភាពយន្ត​នេះ​ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ ហើយ​នៅ​ក្នុង​ខ្សែភាពយន្ត​ថ្មី​នេះ ក៏​មាន​តារា​បរទេស​ល្បី​ៗ​ចូលរួម​សម្ដែង​ផង​ដែរ ដែល​រួម​មាន​តារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Toscano ។

គួរ​បញ្ជាក់​ថា អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី ខែ​មុន្នី គឺជា​បុត្រា​នៃ​សម្ដេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល និង​ឯកឧត្តម កែវ ពុទ្ធរស្មី ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ខណៈ​ពេល​អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី​ខែ​មុន្នី ត្រូវជា​ព្រះរាជ​នត្តា (​ចៅប្រុស​) នៃ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ។

ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៧ នៅ​ឯ ( American Academy of Dramatic Arts) នៅ​ទីក្រុង Los Angeles​។ ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចា​កា​តា ពេល​ដែល​ព្រះ​បិតា​របស់​ទ្រង់​បាន​ធ្វើ​ជា​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ បន្ទាប់​មក អ្នក​អង្គ​ម្ចាស់​នរោត្ដម រស្មី​ខែ​មុន្នី ក៏​បាន​សិក្សា​នៅ​ទីក្រុង Kuala Lumpur និង​ទីក្រុង ប៊ែ​ក​ឡាំង ។

ពេល​ទ្រង់​យាង​ត្រឡប់​មក​កម្ពុជា ទ្រង់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) មុន​ពេល​ទ្រង់​បាន​ផ្លាស់​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ ទ្រង់​បាន​ទទួល​គោរមងារ​ជា អ្នក​អង្គ​ម្ចាស់ នរោត្ដម រស្មី​ខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​បរមនាថ​នរោត្ដម សីហ​មុនី ដែល​ត្រូវជា​ព្រះ​បិតុលា​របស់​ទ្រង់​។ កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេចព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​នរោត្ដម​សីហ​នុ សព្វ​ព្រះរាជ​ហរ​ទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ