ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ខ្លាំង​! ហ្វេ​ស​ប៊ុ​ក Tangmo បង្ហោះ​រូប​-​វី​ដេ​អូ ហាក់​ចង់​ទម្លាយ​ការ​ពិត​នៃ​ការ​ស្លា.ប់​នាង

1 ឆ្នាំ មុន

ថៃ ៖ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២ មហាជន​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​

ថៃ ៖ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២ មហាជន​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​ថៃ​នាង Nida Patcharaveerapong (Tangmo) ស្រាប់តែ​បង្ហោះ​រូបភាព វី​ដេ​អូ សារ​មួយ​ចំនួន រួម​និង​នៅ​ក្នុង Story ផង​ដែរ​។ ដោយ​ការ​បង្ហោះ​នោះ ហាក់​បញ្ឆិតបញ្ឆៀង​ចង់​ទម្លាយ​ការ​ពិត​នៃ​ហេតុការណ៍​លើ​ទូក ដែល​បាន​ឆក់​យកអាយុ​ជីវិត​នាង កាលពី​ខែកុម្ភៈ​កន្លង​ទៅ​។

គណនី​ឈ្មោះ​ថា «Happy Melon Patcharaveerapong» របស់​តារា​ស្រី Tangmo បាន​បង្ហោះ​រូបភាព​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រូប​នាង Gatick, លោក Por និង​នាង Sand ដែល​ជា​មនុស្ស​៣​នាក់ ក្នុង​ចំណោម​៥​នាក់​ស្ថិត​លើ​ទូក​កើតហេតុ​។ គណនី​នោះ​បាន​បង្ហោះ​សារ​ថា «​ខ្ញុំ​ឈឺចាប់​ដោយសារ​មិត្ត​ម្នាក់ ដែល​ខ្ញុំ​ស្រលាញ់ និង​ទុកចិត្ត​បំផុត​។ យើង​មិន​ទាន់​ទៅ​ណា​ទេ​។ យើង​រង់ចាំ​ការ​ពិត​ចេញពី​មាត់​អ្នក​ទាំង​៥​។ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មិន​ប្រាប់​ការ​ពិត យើង​នឹង​លាតត្រដាង​ការ​ពិត​ដល់​អ្នក​រាល់គ្នា​។ តើ​មាន​អ្វី​កើតឡើង​នៅ​លើ​ទូក?»​។

ជាមួយ​គ្នា​នោះ ក៏​មានការ​បង្ហោះ​វី​ដេ​អូ​បង្ហាញ​សកម្មភាព​នាង Gatick ឡើង​លើ​ទូក​មុន​ពេល​កើតហេតុ​ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​សារ​ថា «​ខ្ញុំ​មិន​អាច​បត់ជើង​នៅ​ក្រោយ​ទូក​បាន​ទេ​។ ទូក​ត្រូវ​រលក​បោកបក់​យ៉ាង​ខ្លាំង​។ សូ​ម្បី​តែ​នាង (Gatick) ក៏​ត្រូវ​កាន់​ដៃ​មនុស្ស​ប្រុស​២​នាក់​ផង​ដែរ​»​។

មហាជន​បាន​ចែករំលែក និង​បញ្ចេញមតិ​យ៉ាងច្រើន​បំផុត ជុំវិញ​ការ​បង្ហោះ​លើ​គណនី​របស់ Tangmo និង​ចង់​ដឹង​បំផុត​ថា តើ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ការ​បង្ហោះ​លើ​គណនី​របស់​នាង?

គួរ​រំលឹក​ថា សាកស​.​ព​តារា​ស្រី Tangmo ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ពោល​២​ថ្ងៃ បន្ទាប់​ពី​នាង​បាន​ធ្លាក់​ពី​ទូក​កម្សាន្ត​ល្បឿន​លឿន​មួយ​ចូល​ទៅ​ក្នុង​ទន្លេ​ចៅ​ប្រា​យ៉ា​។ ខណៈ​លើ​ទូក​កើតហេតុ​មាន​មនុស្ស​៥​នាក់​ផ្សេង​ទៀត ដូច​ជា លោក Tanupat Lerttaweewit (Por) ម្ចាស់​ទូក​, លោក Phaiboon Trikanjananun (Robert), នាង Idsarin Juthasuksawat (Gatick) អ្នកចាត់ការ​របស់​ជន​រង​គ្រោះ​, នាង Wisapat Manomairat (Sand) និង​លោក Nitas Kiratisoothisathorn (Job)៕ (​ដកស្រង់​ចេញពី thairath)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ