ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គងឧស្ម័នទៅហ្វាំងឡង់ ​ក្រោយប្រទេសនេះដាក់ពាក្យ​​ចូល​ណា​តូ​

1 ឆ្នាំ មុន

ក្រុមហ៊ុនថាមពលរដ្ឋហ្វាំងឡង់ Gasum បាននិយាយថា រុស្ស៊ីនឹងបញ្ឈប់​ការផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​ទៅឲ្យប្រទេស​ហ្វាំងឡង់នៅថ្ងៃសៅរ៍នេះ។ ការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឲ្យហ្វាំងឡង់នេះ កើតឡើងប្រហែលមួយសប្តាហ៍​ប៉ុណ្ណោះ​ ក្រោយពេលហ្វាំងឡង់បានដាក់ពាក្យសុំចូលអង្គការណាតូ ។ ហ្វាំងឡង់ក៏បានបដិសេធ​មិន​ទូទាត់ជាប្រាក់រុស្ស៊ី រ៉ូប៊ល…

ក្រុមហ៊ុនថាមពលរដ្ឋហ្វាំងឡង់ Gasum បាននិយាយថា រុស្ស៊ីនឹងបញ្ឈប់​ការផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​ទៅឲ្យប្រទេស​ហ្វាំងឡង់នៅថ្ងៃសៅរ៍នេះ។

ការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឲ្យហ្វាំងឡង់នេះ កើតឡើងប្រហែលមួយសប្តាហ៍​ប៉ុណ្ណោះ​ ក្រោយពេលហ្វាំងឡង់បានដាក់ពាក្យសុំចូលអង្គការណាតូ ។ ហ្វាំងឡង់ក៏បានបដិសេធ​មិន​ទូទាត់ជាប្រាក់រុស្ស៊ី រ៉ូប៊ល (Rouble) ផងដែរ ។

ក្រុមហ៊ុន Gasum បាននិយាយថា វិធានការរបស់រុស្ស៊ី គឺជារឿងគួរឲ្យសោកស្តាយ ប៉ុន្តែក្រុម​ហ៊ុន​បញ្ជាក់ថា វាមិនមានការរំខានដល់អតិថិជនខ្លួននោះទេ បន្ទាប់ពីមានការកាត់ផ្តាច់នៅថ្ងៃសៅរ៍​នេះ។

ហ្វាំងឡង់​ដែលជាប្រទេសមានព្រំដែនជាប់រុស្ស៊ី បាននាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ី ប៉ុន្តែឧស្ម័ន​នោះ មានតិចជាង​១ភាគ១០នៃការប្រើប្រាស់ថាមពលរបស់ហ្វាំងឡង់។

សូមញ្ជាក់ថា ទោះបីមានការឈ្លានពានអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី​២៤ កុម្ភៈ ក្តី រុស្ស៊ីបន្តផ្គត់ផ្គង់​ឧស្ម័ន​ទៅដល់ប្រទេសអ៊ឺរ៉ុបជាច្រើន។

ប៉ុន្តែក្រោយពេលប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជុំវិញការឈ្លានពានអ៊ុយក្រែន ប្រទេស​រុស្ស៊ីបានទាមទារឲ្យប្រទេសមិនមែនជាមិត្តទាំងអស់ ត្រូវធ្វើការទូទាត់ជារូបិយប័ណ្ឌរុស្ស៊ី ដែលការកំណត់នេះរបស់រុស្ស៊ី ត្រូវបានសហភាពអ៊ឺរ៉ុបចាត់ទុកថា ជាការគំរា.មកំហែង ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន រុស្ស៊ីក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់​អគ្គិសនីទៅប្រទេសហ្វាំង​ឡង់ផង​ដែរ។ រុស្ស៊ីបានគំរា.មសងសឹក ប្រសិនហ្វាំងឡង់ចូលអង្គការណាតូ ៕ (យោងតាមប្រភព៖ BBC)

អត្ថបទសរសេរ ដោយ