ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនជាតិ​អង់គ្លេស ដែលវាយស្ត្រីខ្មែរ បែកមុខ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ លោក ស៊ាង ណារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀម​រាប បានសម្រេច​ចេញ​ដីកាបង្គាប់ ឱ្យ​ឃុំខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ នៅពន្ធនាគារខេត្តសៀម​រាប ដោយចោទ​ប្រកាន់​ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។…

ខេត្តសៀមរាប៖ លោក ស៊ាង ណារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀម​រាប បានសម្រេច​ចេញ​ដីកាបង្គាប់ ឱ្យ​ឃុំខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ នៅពន្ធនាគារខេត្តសៀម​រាប ដោយចោទ​ប្រកាន់​ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

គួរបញ្ជាក់ថា ករណីឃាត់ខ្លួនជនសង្ស័យ ជាជនជាតិអង់គ្លេស ពីបទហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស ដោយសារតែជនសង្ស័យ បាន​យកញញួរ វាយជនរងគ្រោះនោះ បានកើតឡើង នៅវេលាម៉ោង ១៧និង២០នាទី ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំនុចមុខបន្ទប់ជួល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ឯក តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ​ថា ជន​សង្ស័យ ឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅ​ទីតាំង​កើតហេតុខាងលើ បានធ្វើសកម្មភាពយកញញួរ​ក្បាលដែក ដងជ័រ វាយទៅលើជនរងគ្រោះ ឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាង​លើ ចំនួន ៣ ញញួរ (០១ញញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឲ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ ០២​ញញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យហើមប៉ោង ត្រូវបានក្រុមគ្រួសារ និងសមត្ថ​កិច្ច បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ)។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួន បញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប។

រហូតដល់ល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ ត្រូវបានលោក ស៊ាង ណារ៉ា ចៅក្រម​ស៊ើបសួរនៃសាលា ដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឱ្យ​ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ​ខេត្តសៀមរាប ដោយចោទ​ប្រកាន់ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលខេត្ត ជំនាញ ​បញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ខេត្តសៀមរាប តាមបទបញ្ជា​របស់លោក ស៊ាង ណារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូង​ខេត្តសៀមរាប ដែលបាន​សម្រេចចេញដីកាបង្គាប់ ឱ្យ​ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ​ខេត្តសៀមរាប ដែលស្ថិតនៅសង្កាត់ជ្រាវ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ