ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាបក្លាយជាខេត្តគំរូដែលមានផែនការមុខរបរ និងការងារមុនគេ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រាម ៖ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំងអស់​របស់​កម្ពុជា​ទើបតែ​មាន​ខេត្តសៀមរាប​មួយ​ប៉ុណ្ណោះ ដែល​មាន​ផែនការ​ស្តី​ពីមុខ​របរ និង​ការងារ​មុនគេ ។ ផែនការ​មុខរបរ និង​ការងារ​របស់​ខេត្តសៀមរាប​នឹង​រួមចំណែក​លើកតម្កើង​ជីវភាព​ភាព​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ និង​សុខដុមរមនា​សង្គម តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ​សមរម្យ…

ខេត្ត​សៀម​រាម ៖ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំងអស់​របស់​កម្ពុជា​ទើបតែ​មាន​ខេត្តសៀមរាប​មួយ​ប៉ុណ្ណោះ ដែល​មាន​ផែនការ​ស្តី​ពីមុខ​របរ និង​ការងារ​មុនគេ ។

ផែនការ​មុខរបរ និង​ការងារ​របស់​ខេត្តសៀមរាប​នឹង​រួមចំណែក​លើកតម្កើង​ជីវភាព​ភាព​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ និង​សុខដុមរមនា​សង្គម តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សមធម៌​សំដៅ​ធ្វើការ​ផ្លាស់​ប្តូរ និង​លើក​ស្ទួយ​រចនា​សម្ព័​ន​ឧស្សា​កម្ម​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ពលកម្ម​ផ្អែក​លើ​ជំនាញ​នៅ​ឆ្នាំ​២០២៥ ក៏​ដូច​ជា ការ​លើកកម្ពស់​ការ​ប្រកួតប្រជែង និង​ផលិតភាព​សំដៅ​ប្រែក្លាយ​ពី​ឧស្សាហកម្ម​មាន​តម្លៃបន្ថែម​ទាប​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ស្រប​តាម​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ។

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​នេះ​បញ្ជាក់​ថា ផែនការ​នោះ​បាន​ធ្វើការ​រៀបចំ និង​កែសម្រួល​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​មាន​កិច្ចសហការ​រៀបចំ និង​គាំទ្រ​ជា​បច្ចេកទេស​ពី​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​អន្តរក្រសួង​(​គ​.​អ​.​ម​.​ក​) ។

លោក​ថា ផែនការ​សកម្មភាព​នេះ និង​ត្រូវ​អនុវត្ត​រួម​គ្នា​ទៅ​តាម​សមត្ថកិច្ច​របស់​មន្ទីរ អង្គភាព​រៀងខ្លួន និង​សហការ​អោយ​បាន​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រុមការងារ​លេខាធិការដ្ឋាន ដែល​មាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប ។

លោក សោម ចំណាន អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា បើសិនជា​ផែនការ​សកម្មភាព​នេះ​អនុវត្ត​បានជា​អតិបរិមា​ជា​ការ​ចូលរួម​ចំណែក​សម្រាប់​ភាព​សុខដុម​ក្នុង​ខេត្តសៀមរាប​ដោយ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នូវ​ឱកាស​ការងារ​សមរម្យ និង​ប្រកបដោយ​ផលិតភាព​ការងារ​ខ្ពស់​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​ធនធានមនុស្ស និង​ការ​ពង្រឹង​អភិបាលកិច្ច​ទីផ្សារ​ការងារ​។

លោក​ថា ខេត្តសៀមរាប ជា​ខេត្ត​ដំបូង​ដែល​មាន​ផែនការ​សកម្មភាព​ឆ្នាំ​២០២២-២០២៣ សម្រាប់​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ ហើយ​ក៏​ចាត់ទុកជា​ខេត្ត​គំរូ​មួយ​សម្រាប់​បណ្តា​ខេត្ត​-​រាជធានី ទាំង​២៤​ផ្សេង​ទៀត យក​គំរូ​តាម ដើម្បី​ពិនិត្យ​ចងក្រង បង្កើត​ជា​ផែនការ​សកម្មភាព​សម្រាប់​ខេត្ត​របស់​ខ្លួន​ផង​ដែរ​។

តាម​ព័ត៌មាន​កន្លង​មក ខេត្តសៀមរាប​ដែល​ជា​ទឹកដី​ដ៍​សំខាន់​សម្រាប់ ឧស្សាហកម្ម​មាស​ក្រ​ប៉ៃ​តង​កម្ពុជា​នោះ ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​និង​អ្នក​ពាក់ព័ន្ធ​នឹង​ជំរុញ​ឲ្យ​មានការ​ងារ ៩០​ម៉ឺន​នៅ​ឆ្នាំ​២០៣០៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ