ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ស៊ី​ល​ដ៏ទំនើប និង​​មានតម្លៃមហាសាលរបស់​អាមេរិកនឹងផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

មន្ត្រី​អា​មេ​រិ​ក​កំពុង​ពិចារណា​បំពាក់​មី​ស៊ី​ល​ប្រឆាំង​នាវា​ដ៏​ទំនើប​របស់​ខ្លួន​ទៅ​ឲ្យ​យោធា​អ៊ុយ​ក្រែ​ន​

អ៊ុយក្រែន ៖ មន្ត្រី​អា​មេ​រិ​ក​កំពុង​ពិចារណា​បំពាក់​មី​ស៊ី​ល​ប្រឆាំង​នាវា​ដ៏​ទំនើប​របស់​ខ្លួន​ទៅ​ឲ្យ​យោធា​អ៊ុយ​ក្រែ​ន​សម្រាប់​វា​.​យ​ប្រហារ​កងវា​របស់​រុ​ស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ​ ទី​​​២០ ឧសភា នេះ​។

ដោយ​ដកស្រង​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​របស់​លោក Joe Biden របាយការណ៍​បាន​និយាយ​ថា សេត​វិមាន​អា​មេ​រិ​ក​អាច​នឹង​ផ្តល់​មី​ស៊ី​ល Boeing Harpoon និង Naval Strike ទៅ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​ដើម្បី​វា​.​យ​ប្រហារ​កង​នាវា​រុ​ស្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​បិទ​ច្រក​កំពង់​ផែ​របស់​អ៊ុយ​ក្រែ​ន​។

មន្ត្រី​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​ថា នាវា​កងទ័ពជើងទឹក​រុ​ស្ស៊ី​ប្រហែល ២០​គ្រឿង រួម​ទាំង​នាវាមុជទឹក​ផង កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​តំបន់​។

មន្ត្រី​ជឿជាក់​ថា​ការ​ផ្តល់​មី​ស៊ី​ល​ទំនើប​ឲ្យ​អ៊ុយ​ក្រែ​ន​អាច​នឹង​បង្ខំ​នាវា​រុ​ស្ស៊ី​ចាក​ចេញពី​ទឹកដី​របស់​អ៊ុយ​ក្រែ​ន និង​អនុញ្ញាតិ​ឲ្យ​មានការ​បន្ត​ដឹក​គ្រាប់​ធញ្ញជាតិ និង​ផលិត​កសិកម្ម​ផ្សេង​ៗ​ឡើង​វិញ​។

ប៉ុន្តែ​មី​ស៊ី​ល​ទាំងនោះ ដែល​មាន​តម្លៃ​ប្រហែល ១៥​លាន​ដុល្លារ​ក្នុង​មួយ​ដើម និង​បា​.​ញ់​បាន​ចំងាយ ៣០០​គីឡូម៉ែត្រ​គឺជា​ប្រភេទ​មី​ស៊ី​ល​បា​.​ញ់​ចេញ​ពីលើ​ទឹក ដូច្នេះ​មាន​ន័យ​ថា​អ៊ុយ​ក្រែ​ន​អាច​នឹង​ប្រឈម​នឹង​ការ​លំបាក​សម្រាប់​ការ​បា​.​ញ់​វា​ចេញ​ពី​ច្រាំង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ