ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​​ ! មនុស្ស​បាត់បង់​ជីវិត​៣​នាក់ និង​របួស​២​នាក់​ក្នុង​ហេតុការណ៍​ដា.ច់​ជណ្តើរយោង

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម យ៉ាង​ហោច​ណាស់ មាន​កម្មករ​ស្លា​.​ប់​៣​នាក់ និង​របួស​២​ម្នាក់ ក្នុង​ហេតុការណ៍​ដា.ច់​ជណ្តើរយោង ​(​ដា.ច់​ខ្សែកាប​) នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម យ៉ាង​ហោច​ណាស់ មាន​កម្មករ​ស្លា​.​ប់​៣​នាក់ និង​របួស​២​ម្នាក់ ក្នុង​ហេតុការណ៍​ដា.ច់​ជណ្តើរយោង ​(​ដា.ច់​ខ្សែកាប​) នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែឧសភានេះ ដែលដាច់​ជណ្តើរយោង ខណៈ​ពេល​ពួក​គាត់​ជិះ​ឡើង​ទៅ​ធ្វើការ​នៅ​ជាន់​លើ ។

ប្រភពបានបន្តថា ​ករណី​ខាងលើ​នេះ​ដែរ ជន​រង​គ្រោះ​មាន​ចំនួន​៥​នាក់ ​មាន​ស្រី​១​នាក់ ដែល​ជា​ជនជាតិ​ខ្មែរ ។ ករណីនេះ​ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង​ចំនួន​៣​នាក់ ប្រុស ។ ចំពោះ​អ្នក​រង​របួស​ចំនួន​២​នាក់ ស្រី​១​នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ ។

មូលហេតុ ដា.ច់​ខ្សែកាប​យោង​ជណ្តើរយន្តនេះ (​បណ្តោះអាសន្ន​)​ក្នុង​ការ​ដ្ឋា​ន​ខាងលើ​នេះ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែម​តាម​និ​តិ​វិធី ។

ជាមួយ​គ្នា​នោះ​ដែរ អាជ្ញាធរ​សមត្ថកិច្ច​ក៏​បាន​អំពាវនាវ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើការ​គ្រប់​ទីកន្លែង សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​គ្រប់​កិច្ចការ ហើយ​គ្រប់​ការដ្ឋាន​សំណង់​ទាំងអស់ សូម​ឲ្យ​ពិនិត្យ​មើល​លក្ខណៈ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កើតហេតុ​ការណ៍​បែប​នេះ​កើតឡើង ។

ព័ត៌មានលំអិតនឹងមានផ្សាយជូនពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ