ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តល់​ជំនួយ​យោធា​១០០​លាន​ដុល្លារ​ទៀត​ដល់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ រដ្ឋបាល​របស់​លោក Joe Biden បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​តម្លៃ ១០០​លាន​

អ៊ុយក្រែន ៖ រដ្ឋបាល​របស់​លោក Joe Biden បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​តម្លៃ ១០០​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ត្រូវការ​អា​វុ​.​ធ​ទំនើប​ៗ​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

លោក Joe Biden និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ជំនួយ​យោធា​នោះ​រួម​មាន​កាំ​ភ្លើ​.​ង​ធំ រ៉ា​ដា និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​។

ចាប់តាំងពី​មាន​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ធំ​បំផុត​។

«​ជំនួយ​បន្ថែម​នេះ​បាន​ធ្វើ​ឲ្យ​ជំនួយ​យោធា​សរុប​របស់​អា​មេ​រិ​ក​ទៅ​កាន់​អ៊ុយ​ក្រែ​ន​កើន​ដល់ ៣,៩​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​រុ​ស្ស៊ី​ធ្វើការ​ឈ្លានពាន​យ៉ាង​ឃោរឃៅ និង​ទ្រង់ទ្រាយ​ធំ​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក Antony Blinken រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ