ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក បើក​ស្ថានទូត​ឡើង​វិញ​នៅ​ទីក្រុង​គៀវ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក បាន​បើក​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ នៅ​ក្នុង​ទីក្រុង​គៀវ បន្ទាប់​ពី​បោះបង់​ស្ថានទូត​របស់​ខ្លួន​ចោល​ភ្លាម​ៗ មុន​ពេល​មានការ​ឈ្លានពាន​របស់

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក បាន​បើក​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ នៅ​ក្នុង​ទីក្រុង​គៀវ បន្ទាប់​ពី​បោះបង់​ស្ថានទូត​របស់​ខ្លួន​ចោល​ភ្លាម​ៗ មុន​ពេល​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី កាលពី​ជិត​៣​ខែ​មុន។

«​ថ្ងៃនេះ យើង​កំពុង​បន្ត​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​ទីក្រុង​គៀវ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក Antony Blinken នៅ​ក្នុង​សេចក្តី​ប្រកាស​។

«​ប្រជាជន​អ៊ុយ​ក្រែ​ន ដោយ​មាន​ជំនួយ​សន្តិសុខ​របស់​យើង បានការ​ពារ​មាតុភូមិ​របស់​ពួក​គេ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី ហើយ​ជា​លទ្ធផល ផ្កាយ និង​ឆ្នូត​បាន​ហោះហើរ​នៅ​ពីលើ​ស្ថានទូត​ម្តងទៀត​»​។ នេះ​ជា​ការ​ថ្លែង​បន្ត​របស់​លោក ដោយ​សំដៅ​ទៅ​លើ​ទង់ជាតិ​របស់​អា​មេ​រិ​ក​។

សូម​រម្លឹក​ថា រុ​ស្ស៊ី​បាន​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ដោយ​ព្យាយាម​ធ្វើការ​វា​.​យ​លុក​ចូល ដើម្បី​ដណ្តើម​រដ្ឋធានី​គៀវ ប៉ុន្តែ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​ធ្វើការ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​កងទ័ព​រុ​ស្ស៊ី​បាន​ធ្វើការ​ដកថយ​ចេញ​ទៅ​ផ្តោត​លើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ Donbas វិញ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ