ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​5​យ៉ាង​នៃ​ផ្លែ​ប៊័រ

8 ឆ្នាំ មុន

ផ្លែ​ប៊័រ​មាន​ផ្ទុក​សារជាតិ lutein និង zeaxanthin ក្នុង​បរិមាណ​ខ្ពស់​ដែល​ពួក​វា​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នៃ​ការ​ឃើញ និង​បញ្ចៀស​ជំងឺ​មួយ​ចំនួន​ទៀត​។

ផ្លែ​ប៊័រ​មាន​ផ្ទុក​សារជាតិ lutein និង zeaxanthin ក្នុង​បរិមាណ​ខ្ពស់​ដែល​ពួក​វា​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នៃ​ការ​ឃើញ និង​បញ្ចៀស​ជំងឺ​មួយ​ចំនួន​ទៀត​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ផ្លែ​ប៊័រ​ទាំង​៤​យ៉ា​ង ៖

១-​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ក្នុង​ផ្លែ​ប៊័រ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ការ​ការពារ​ភ្នែក​របស់​អ្នក ពួក​វា​ក៏​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​មួយ​ចំនួន​ផង​ដែរ ។ នៅ​ក្នុង​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​មួយ សារធាតុ​ចម្រាញ់​ពី​ផ្លែ​ប៊័រ​រ​ទប់ស្កាត់​ការ​លូតលាស់​របស់​កោសិកា​ដែល​ត្រៀម​កើត​ជំងឺមហារីក ដែល​នាំ​ឱ្យ​កើត​ជំងឺមហារីក​មាត់ និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ អាស៊ីត oleic ដែល​មាន​ក្នុង​ផ្លែ​ប៊័រ​ក៏​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​ផង​ដែរ ។

២-​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម ៖ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា រាង​កាយ​របស់​អ្នក​បាន​ស្រូប​យក​សារជាតិ​ចិញ្ចឹម​បាន​ល្អ​ជាង​មុន​នៅ​ពេល​បរិភោគ​ផ្លែ​ប៊័រ ។ នៅ​ក្នុង​ការ​សិក្សា​មួយ នៅ​ពេល​ដែល​អ្នកចូលរួម​បរិភោគ​សាឡា​ត់​លាយ​ជាមួយ​ផ្លែ​ប៊័រ រាង​កាយ​របស់​ពួក​គេ​ស្រូប​យក​សារជាតិ carotenoids បាន​ប្រាំ​ដង​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ទទួលទាន​វា ។

៣-​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ៖ ផ្លែ​បឺ​រ​មាន​អាស៊ីត oleic ដែល​ជា​ជាតិ​ខ្លាញ់ monounsaturated អាច​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ។ ការ​សិក្សា​មួយ​ដែល​បាន​សិក្សា​លើ​អ្នកមាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ បាន​បង្ហាញ​ថា ការ​បរិភោគ​អាហារ​ដែល​មាន​ផ្លែ​ប៊័រ​ក្នុង​បរិមាណ​ច្រើន​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ដែល​មិនល្អ និង​បង្កើន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ។

៤-​ការពារ​សុខភាព​បេះដូង ៖ ផ្លែ​ប៊័រ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​ដល់​សុខភាព​បេះដូង ។ ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​បរិមាណ​ដ៏​ច្រើន​ក្នុង​ផ្លែ​ប៊័រ​អាច​រក្សា​តុល្យភាព​សម្ពាធ​ឈាម និង​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។