ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​សមាជិក​សភា​ស្រី​លង្ការ​២​រូប​ពី​បទ​ញ៉ុះញ៉ង់​ឱ្យ​មាន​អំពើ​ហិ​.ង្សា

1 ឆ្នាំ មុន

ស្រីលង្ការ ៖ ប៉ូ​លី​ស​ស្រី​លង្កា​រ​បាន​ចាប់ខ្លួន​សមាជិក​សភា ២​រូប​របស់​គណបក្សកាន់អំណាច​ពី​បទ​ញ៉ុះ​ញ៉​

ស្រីលង្ការ ៖ ប៉ូ​លី​ស​ស្រី​លង្កា​រ​បាន​ចាប់ខ្លួន​សមាជិក​សភា ២​រូប​របស់​គណបក្សកាន់អំណាច​ពី​បទ​ញ៉ុះ​ញ៉​ង់​ឲ្យ​មាន​អំពើ​ហិ.ង្សា​បង្ក​ឡើង​ហ្វូង​មនុស្ស​ដែល​ធ្វើ​ឲ្យ​ប្រទេស​ស្រី​លង្កា​រ​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ និង​បង្ក​ឲ្យ​មានការ​ស្លា​.​ប់​មនុស្ស​ចំនួន ៩​នាក់​កាលពី​ស​ប្តា​ហ៍​មុន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូ​លី​ស​ស្រី​លង្កា​នៅ​ថ្ងៃ​ពុធ ទី ១៨ ខែឧសភា​នេះ​។

សមា​ជិ​សភាព ២​រូប មក​ពី​គណបក្ស President Gotabaya Rajapaksa ត្រូវ​បាន​សាកសួរ​ដោយ​អ្នកស៊ើប​អង្កេត​ផ្នែក​ឧ​ក្រិ​.​ដ្ឋ​កម្ម​កាលពី​ថ្ងៃ​អង្គារ​ពេល​ល្ងាច និង​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​មួយ​យប់​។

មន្ត្រី​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា «មាន​ភ​ស្តុតាង​ផ្ទាល់​ប្រឆាំង​នឹង​សមាជិក​សភា​ទាំង ២​រូប ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគេ​​ត្រូវ​បាន​ចាប់ខ្លួន​»​។

សមាជិក​សភា​ឈ្មោះ Sanath Nishantha និង Milan Jayathilake ស្ថិត​ក្នុង​ចំណោម​អ្នកនយោបាយ​ចំនួន ២២​រូប រួម​មាន​អតីត​នាយក​រដ្ឋមន្ត្រី Mahinda Rajapaksa និង​កូនប្រុស​របស់​គាត់​ឈ្មោះ Namal ត្រូវ​បាន​ដកសិទ្ធិ​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា ពួក​គេ​បាន​បង្ក​អំពើ​ហិ.ង្សា​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៩ ខែឧសភា អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ដឹក​តាម​រថយន្តក្រុង​មក​ចូល​ក្នុង​រដ្ឋធានី បាន​ធ្វើការ​វា​.​យ​ប្រហារ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ដែល​ទាមទារ​ឲ្យ​ប្រធានាធិបតី Rajapaksa ចុះ​ចេញពី​តំណែង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​។

នៅ​គ្រានោះ នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា Mahinda Rajapaks ដែល​ត្រូវជា​បងប្រុស​របស់​ប្រធានាធិបតី​បច្ចុប្បន្ន បាន​លាលែង​ចេញពី​តំណែង​ភ្លាម​ៗ ក្រោយ​ផ្ទុះ​ការ​សងសឹក​ពី​សំណាក់​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បណ្តាល​ឲ្យ​មានការ​ដុត​ផ្ទះ​ជា​ច្រើន​ខ្នង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​។

មន្ត្រី​សុខាភិបាល​និយាយ​ថា មនុស្ស​ជាង ២២៥​នាក់​បាន​ចូល​មន្ទីរពេទ្យ​ដោយសារ​អំពើ​ហិ.ង្សា ខណៈ​ប៉ូ​លី​ស​និយាយ​ថា មនុស្ស​ប្រហែល ៥០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ហិ.ង្សា និង​ការ​សងសឹក​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ