ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​អ្នកកាសែត និង​អ្នក​ផ្សព្វ​ផ្សាយ​រុ​ស្ស៊ី​ពី​បទ​ឃោសនា​ព័ត៌មាន​មិន​ពិត

1 ឆ្នាំ មុន

អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុ​ស្ស៊ី​ចំនួន ១២​នាក់ និង​អង្គភាព​ចំនួន ១២

អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុ​ស្ស៊ី​ចំនួន ១២​នាក់ និង​អង្គភាព​ចំនួន ១២ ពី​បទ​ឃោសនា និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ការ​ឈ្លានពាន​ខុសច្បាប់​របស់​រុ​ស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​។

បុគ្គលិក​​រុ​ស្ស៊ី​ដែល​រង​ទណ្ឌកម្ម​ទាំងនោះ​រួម​មាន​ដូច​ជា នាយករង​ទី ១​នៃ​ភ្នាក់ងារ​សេវាកម្ម​សន្តិសុខ​សហព័ន្ធ (FSB) គឺ​លោក Sergei Korolyov និង​អ្នកកាសែត Yevgeny Poddubny មក​ពី​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​វិទ្យុ​។

សេចក្តី​ប្រកាស​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​អង្គភាព​ជា​ច្រើន មាន​អង្គភាព Wagner ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កងទ័ព​ឯកជន​របស់​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin និង​សហគ្រាស​ចំនួន ២​របស់​ប្រទេស​បេឡា​រុស​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ