ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន ដកហូត​បាន​៤៤​កញ្ចប់​និង​មុខសញ្ញា​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង សហ​ការណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង សហ​ការណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​៤៤​កញ្ចប់​។ ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ជនសង្ស័យ​ឈ្មោះ ឡេ​ង ប៊ុ​ន​ថន ហៅ​ធូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ចំការ​រដ្ឋ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​គ្រឿងញៀន បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ដឹកនាំ​ដោយ​លោក​អធិការ បាន​ឃាត់​មុខសញ្ញា​ជួញដូរ និង​រក្សា​ទុក​នូវ​សា​ធាតុ​ញៀន​ម្នាក់ ដោយ​បាន​ធ្វើការ​ឆែកឆេរ​នៅ​លើ​ខ្លួន​គេ​មាន​លាក់​ទុក​នូវ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​តូច លុយ​ខ្មែរ​ចំនួន​១៨.២០០​រៀល​គត់ លុយ​ដុល្លារ​ចំនួន​១​ដុល្លារ ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ហា​យ​យា និង​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស​(​ចាស់​)​។

លោក​អធិការរង​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​លើ​ខ្លួន​គេ​ហើយ សមត្ថកិច្ច​របស់​លោក​បន្ត​ធ្វើការ​ឆែកឆេរ​ផ្ទះ​មុខសញ្ញា​ខាងលើ ដោយ​មានកា​ចូលរួម​ពី​លោក​មេឃុំ លោក​មេ​ភូមិ និង​ម្តាយ​របស់​ជនសង្ស័យ ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​បន្ថែមចំនួន​២៩​កញ្ចប់​តូច និង​ថង់​ច្រក​គ្រឿងញៀន ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡេ​ង ប៊ុ​ន​ថន រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀន​ទាំងនេះ​ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន​។

ជនសង្ស័យ​បន្ត​ថា គ្រឿងញៀន​ទាំងនេះ​គេ​មាន​ម៉ូយ​យក​មក​លក់​ឲ្យ​ដល់​ផ្ទះ​តែ​ម្តង​។ គួរ​បញ្ជាក់​ថា គ្រឿងញៀន​ទាំងអស់​សរុប​៤៤​កញ្ចប់ គឺ​សមត្ថកិច្ច​ធ្វើការ​ដកហូត​ទាំង​ពេល​ចាប់ខ្លួន និង​ទាំង​ពេល​ឆែកឆេរ​។ បច្ច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕