ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ក្រុងបាត់ដំបងនឹងបង្កើតកម្ម​វិធីធំដុំ​មួយ​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ក្រុង​បាត់ដំបង​ គ្រោង​នឹង​រៀបចំ​ពិធី​ជួបជុំ​ក្រុម​អ្នក​ជិះ​កង់​ជា​លក្ខ​ណៈ​កីឡា​ ក្នុង​ទ្រង់ទ្រាយ​ដ៏​​ធំ​​មួយ ដែល​មាន​ការ​​ចូលរួម​ពី​ក្រុម​អ្នក​​ជិះ​កង់ និង​មហាជន​មក​ពី​ក្រុងចំនួន​​៤ គឺ​ក្រុង​បាត់ដំបង, ក្រុង​ពោធិ៍សាត់, ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុងប៉ៃ​លិន​។

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ក្រុង​បាត់ដំបង​ គ្រោង​នឹង​រៀបចំ​ពិធី​ជួបជុំ​ក្រុម​អ្នក​ជិះ​កង់​ជា​លក្ខ​ណះ​កីឡា​ ក្នុង​ទ្រង់ទ្រាយ​ដ៏​​ធំ​​មួយ ដែល​មាន​ការ​​ចូលរួម​ពី​ក្រុម​អ្នក​​ជិះ​កង់ និង​មហាជន​មក​ពី​ក្រុងចំនួន​​៤ គឺ​ក្រុង​បាត់ដំបង, ក្រុង​ពោធិ៍សាត់, ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុងប៉ៃ​លិន​។

បើ​យោង​តាម​លិ​ខិ​ត្រ​ជូន​ដំណឹង​របស់​សាលាក្រុង​បាត់ដំបង​បានឱ្យ​​ដឹង​ថា ពិធី​ជួបជុំ​ក្រុម​អ្នក​ជិះ​កង់​នេះ នឹង​ប្រ​ព្រិ​ត្តទៅ​នៅ​ថ្ងៃ​ទី​២៩​តុលា ស្ថិត​នៅ​សួនច្បារ​នាគ​បាញ់​ទឹក ក្នុង​ក្រុង​បាត់ដំបង​ ។

បើ​តាម​​អាជ្ញាធរ​​បានឱ្យដឹង​ទៀត​ថា ពិធី​ជួបជុំ​ក្រុម​អ្នក​ជិះ​កង់​ ជា​លក្ខ​ណៈ​​កីឡា​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​វិស័យ​កីឡា​ជាតិ ដើម្បី​បរិស្ថាន​ទីក្រុង​ស្អាត ទីក្រុង​បៃតង និង​កាត់​បន្ថយ​ចំហាយ​ឧស្ម័ន​ពុល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អាកាសធាតុ​។ បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ក្រុង គឺ​មាន​អ្នកចូលរួម​ជិះ​កង់​ជា​លក្ខ​ណៈ​កីឡា​ចំនួន​​៥០០​កង់ ដែល​ជិះ​ចម្ងាយ​១៨​គីឡូ​មែ​ត្រ​តាម​ដងផ្លូវ​នានាជុំវិញ​ក្រុង​បាត់ដំបង។

ជាមួយនឹង​ការ​​ជួបជុំ​ក្រុម​អ្នក​ជិះ​នេះ អាជ្ញាធរ​ក្រុង​បាត់ដំបង ​បាន​ធ្វើការ​អំពាវនាវ​ដល់​បណ្ដា​អង្គភាព​ស្ថាប័នរ​ដ្ឋ​គ្រប់​ស្ថាប័ន អង្គការ​សង្គម​ស៊ី​វិល ប្រជា​ពលរ​ដ្ឋ​ចូលរួមឱ្យបាន​ច្រើន​កុះករ និង​ជួយ​បរិ​ច្ចាគ​ជា​ថវិការ​មូលនិធិ ដើម្បី​ជួយ​ដល់​កុមារ​កំព្រា និងជន​ក្រីក្រ​។

ពេល​នេះ​ អាជ្ញាធរ​ក្រុង​បាត់ដំបងកំពុង​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់វែង ដើម្បី​រៀបចំ​កន្លែង​ប្រារព្ធ​ពិធី​ជួបជុំ​ក្រុម​អ្នក​ជិះ​កង់​នៅ​សួនច្បារ​នាគ​បាញ់​ទឹកនៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ។