ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ព​ឪពុក​ម្តាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា កំពុង​ដឹក​​មក​វត្ត​ស្ទឹង​មាន​ជ័យវិញ

1 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ដ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ឪពុក និង​ម្ដាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា នៅ​ក្នុង​ខេត្តព្រះវិហារ​នោះ ខណៈ​នេះ សព​ជន​រង​គ្រោះ​ទាំង​២​នាក់…

ខេត្តព្រះវិហារ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ដ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ឪពុក និង​ម្ដាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា នៅ​ក្នុង​ខេត្តព្រះវិហារ​នោះ ខណៈ​នេះ សព​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​និង​កំពុង​ដឹក​មក​រាជធានី​ភ្នំពេញ​វិញ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍​ជាបឋម​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ក្រឡាប់​រថយន្ដ ធ្លាក់ទឹក​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ឪពុក និង​ម្តាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់បង់​ជីវិត​ទាំង ២​នាក់ ។ ចំណែកឯ រូប​នាង និង​ប្អូនប្រុស រួម​ទាំង​លោកយាយ បាន​ផុត​គ្រោះ​អកុសល​នេះ ។ ព័ត៌មាន​បន្ថែម​ នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ