ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួចបានអ្នកលួចឡាន​​បុរសស្រវឹងនោះ គឺជា​ចោរញី-ឈ្មោល​

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រោម​កិច្ចសហការ​ជាមួយ​ម្ចាស់​រថយន្ត ដើម្បី​រៀបចំ​កម្លាំង​ជា​ច្រើន​គោលដៅ ដើម្បី​តាម​ប្រមាញ់​ចោរលួច​រថយន្ត​ពី​រាជធានី​ភ្នំពេញ បើក​រត់គេច​ចូល​មក​កាន់​ខេត្តកំពង់ចាម មក​ដល់​វេលា​ម៉ោង​០៥ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នេះ នៅ​ចំណុច​លើ​ផ្លូវ​លេខ​៧១ មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ក្នុងភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ត្រូវ​បាន​ចាប់​ចំ​មុខ

ខេត្តកំពង់ចាម ៖ ក្រោម​កិច្ចសហការ​ជាមួយ​ម្ចាស់​រថយន្ត ដើម្បី​រៀបចំ​កម្លាំង​ជា​ច្រើន​គោលដៅ ដើម្បី​តាម​ប្រមាញ់​ចោរលួច​រថយន្ត​ពី​រាជធានី​ភ្នំពេញ បើក​រត់គេច​ចូល​មក​កាន់​ខេត្តកំពង់ចាម មក​ដល់​វេលា​ម៉ោង​០៥ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នេះ នៅ​ចំណុច​លើ​ផ្លូវ​លេខ​៧១ មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ក្នុងភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ត្រូវ​បាន​ចាប់​ចំ​មុខ សញ្ញា​បាន រួម​ទាំង​ភស្តុ​តាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ផង​ដែរ ។ គួរ​រំលឹក​ថា ស្រវឹង! បាត់រថយន្តស្វាងចែស

លោក​វរសេនីយ៍ ឯក​ចាន់ ហោ នាយ​រង​ការិយាល័យ​កណ្តាល​យុ​ត្ត​ធម៌​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ម្ចាស់​រថយន្ត​ស្រវឹង បើក
ទៅ​មុខ​មិន​រួច ស្ថិត​ត្រង់​ចំណុច​បែក​ចាន​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ក៏​ត្រូវ​បាន​ជនសង្ស័យ ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​អែប  សួរ នាំឃើញ​ម្ចាស់​រថយន្ត​ប្រាប់​ថា ស្រវឹង​ជិះ​ទៅ​មុខ​មិន​រួច ក៏​ពឹងពាក់​ឱ្យ​ជន​ទាំងនោះ​ជូន​មក​កាន់​ហាង​ម៉ាស្សា​១​កន្លែង ឱ្យ​កោស​ជប់​ដើម្បី​ឱ្យ​ស្វាង កាលពី​យប់​ថ្ងៃ​ទី​២៦ តុលា ២០១៦ ។

លោក​វរសេនីយ៍ឯក ចាន់ ហោ ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​នាំ​មក​ដល់​ហាង​ម៉ាស្សា​ហើយ​នោះ  ជនសង្ស័យ​បាន​សុំ​បើករថយន្ត​ទៅ​ទិញ​ភេសជ្ជៈ​យក​មក​ឱ្យ​ផឹក ដើម្បី​ឱ្យ​ស្វាង ។  ម្ចាស់​រថយន្ត​បាន​ដេក​លក់ លុះ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ក៏​ទូរស័ព្ទ​មក​ប្តឹង​រូប​លោក​ដើម្បី​ឱ្យ​ជួយ​អន្តរា​គម៍​តាម​រក​រថយន្ត ក្រោយ​ពី​ដឹង​មុខសញ្ញា​ជិះ​គេច​ចូល​មក​កាន់​ខេត្តកំពង់ចាម ។

សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ត្រូវ​តាមដាន​ឃ្លាំមើល  ទីបំផុត​នៅ​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី​២៧ តុលា បង្ក្រាប​ឃាត់​រថយន្ដ​មួយ​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មាន​ស្លាក​លេខ​ភ្នំពេញ ២AI-៧៨៤៣ និង​ឃាត់​បាន​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ​ទ្រី រិ​ត អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ​អ៊ុ​ល  សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ  នៅ​ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ឆែក​រក​ឃើញ​មាន​ថ្នាំ​ញៀន​២​កញ្ចប់​តូច បន្ទះ​អាលុយមីញ៉ូម​មួយ​ចំនួន ទូរស័ព្ទ​ចុច​ពិល​១​គ្រឿង កាត​គ្រី​ម៉ូតូ​២​សន្លឹក ដែកកេស​២ អត្ត សញ្ញាណប័ណ្ណ​១​សន្លឹក សោ​ឡាន​២ សោ​ម៉ូតូ​២ លិខិត​ទិញ​-​លក់​ម៉ូតូ​១​សន្លឹក ។