ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង! បាត់រថយន្តស្វាងចែស

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជាអាជីវករ​លក់ដូរ​នៅ​ផ្សារ​នាគ​មាស ​ជិះ​ម៉ូតូឌុប​ទៅ​ផឹកស្រា​ស្រវឹងស្រឿង​ៗ​ ហើយឱ្យ​ម៉ូតូឌុប​​ដឹក​ទៅ​បើក​រថយន្ត​មក​ផឹក​ម្តងទៀត​ ស្រវឹង​ងោក​មួយភាំង​ ក៏​ត្រូវ​ជន​ឆ្លៀត​ឱ​កាស​លួច​​កូនសោ​រថយន្ត​ បើក​ចេញ​ទៅ​បាត់​ទាំង​រថយន្ត​មាន​ភ្ជាប់​​ប្រព័ន្ធ​ (GPS) បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង០​២ ​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា ស្ថិតតាម​បណ្តោយ​

រាជធានីភ្នំពេញ ៖ បុរស​ជាអាជីវករ​លក់ដូរ​នៅ​ផ្សារ​នាគ​មាស​ជិះ​ម៉ូតូឌុប`​ទៅ​ផឹកស្រា​ស្រវឹងស្រឿង​ៗ​ ហើយឱ្យ​ម៉ូតូឌុប​​ដឹក​ទៅ​បើក​រថយន្ត​មក​ផឹក​ម្តងទៀត​ ស្រវឹង​ងោក​មួយភាំង​ ក៏​ត្រូវ​ជន​ឆ្លៀត​ឱ​កាស​លួច​​កូនសោ​រថយន្ត​បើក​ចេញ​ទៅ​បាត់​ ទាំង​រថយន្ត​មាន​ភ្ជាប់​​ប្រព័ន្ធ​ (GPS) បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង០​២ ​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​ម្តុំ​កំ​បូល ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​​ម្ចាស់​​រថយន្ត​មាន​ឈ្មោះ​ពៅ ស្រី​ទូច ភេទស្រី អាយុ​២៥​ឆ្នាំ ជាអ្នក​​លក់ដូរ​នៅ​ផ្សារ​នាគ​មាស ស្នាក់​នៅ​ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ត្រ​សាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

បើតាម​ប្រភព​​​ពី​ប្រពន្ធ​​​ជន​រង​គ្រោះ​បាន​រៀបរាប់​​ថា មុន​ពេល​កើតហេតុ​ ប្តី​​​គាត់​បាន​ចេញ​​​ពី​ផ្ទះ​​ ដោយ​ជិះ​ម៉ូតូឌុប​ទៅ​ម្តុំ​អូ​ឌឹ​ម​ ដើម្បី​ផឹក​ស៊ី ប៉ុន្តែ​ពេល​ប្តីគាត់​ទៅ​ដល់​ អត់​មាន​មិត្ត​ភក្តិ​អង្គុយ​ផឹក​ជាមួយ​ បាន​ហៅ​ម៉ូតូឌុប​ដែល​ជា​អ្នក​ដឹក​នោះ​ ចូល​ទៅ​​ផឹក​ជាមួយ លុះ​ពេល​ដែល​​គាត់​ស្រវឹង​ស្រឿង​បន្តិច​ៗ ​បានឱ្យ​​ម៉ូតូឌុប​នោះជូន​ទៅ​ផ្ទះ​​​វិញ ​ដើម្បី​​យករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើក​ទៅ​ផឹក​ម្តងទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​ផឹកស្រា​ស្រវឹង​ ប្តី​​​គាត់​ហាក់ដូចជា​ត្រូវ​ថ្នាំ​សណ្តំ អ៊ីចឹង​​បាន​ទោ​ទន់​ងោក​មួយភាំង​ មិនដឹង​ថា​អ្នក​រត់​ម៉ូតូឌុប​ ឬ​​ក៏​បក្សពួក​​​គេ​បាន​លួច​កូន​សោ​រថយន្ត​បើករថយន្ត​ចេញ​ទៅ​បាត់ ទើប​ប្តី​គាត់​ដឹងខ្លួន​​​បានដឹង ​ហើយ​ដោយសារ​រថ​យន្ត​មាន​ភ្ជាប់​ប្រព័ន្ធ ​ជី​ភី​អេស គាត់​បាន​បាន​ឆែក​ប្រព័ន្ធ​ជី​ភី​អេស​ឃើញ​រថយន្ត​របស់​គាត់ ​ត្រូវ​ជនសង្ស័យ​បើក​ចេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​៦ ​ដល់​ខេត្តកំពង់ចាម​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង សុំឱ្យ​​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​​។