ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​១​យប់ ព្រឹក​ឡើង​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អតីត​ចៅអធិការ​វត្ត​គយ​ត្របែក​បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់​ស្រាប់តែ​ព្រឹក​ឡើង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ …

ខេត្តស្វាយរៀង ៖ អតីត​ចៅអធិការ​វត្ត​គយ​ត្របែក​បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់​ស្រាប់តែ​ព្រឹក​ឡើង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង ។

លោក​អនុសេនីយ៍ទោ គង់ សឿ​ន នាយ​រង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គយ​ត្របែក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ បូរ សំ​នឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ អតីត​ចៅអធិការ​វត្ត​គយ​ត្របែក មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​គយ​ត្របែក​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង ។

លោក​អនុសេនីយ៍ទោ គង់ សឿ​ន បន្ត​ទៀត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​មិនដឹង​ថា​ទៅ​ណា​តែ រហូត​ដល់​ព្រឹក​ឡើង​ម៉ោង​ម៉ោង​៨ និង​៣០​នាទី អ្នកស្រុក​ផ្ទះ​ក្បែ​គ្នា​បាន​ទៅ​ឈរ​ក្បែរ​ខ្ទម​ជាប់មាត់​ព្រែក​ក៏​បាន​ប្រទះ​ឃើញ​មាន​សព​អណ្តែត​ទឹក​ក៏​ឆោឡោ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​មើល ។

បើ​តាម​សមត្ថកិច្ច ឈ្មោះ គង់ សឿ​ន អះអាង​ថា ជា​ឪពុកធម៌​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កូនធម៌​របស់​គាត់​ឈ្មោះ បូរ សំ​នឿ​ន បាន​បួស​ជា​សង្ឃ​ជាង​១០​វស្សា និង​បាន​ឡើង​ធ្វើ​ជា​ចៅអធិការ​វត្ត​គយ​ត្របែក​ទៀត​ផង ក្រោយមក បាន​លាចាក​សិក្ខាបទ​(​សឹក​)​កាលពី​អំឡុង​ឆ្នាំ​២០១០​គិត​មក​ដល់​ពេល​នេះ​រយៈពេល​ជិត​៧​ឆ្នាំ​មក​ហើយ និង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ប្រពន្ធ​ឈ្មោះ សុខ រ៉ូ​ត អាយុ​៣៦​ឆ្នាំ និង​មានកូន​៤​នាក់ ជា​ចំណងដៃ ក៏​ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៦​កន្លង​ទៅ ការ​រស់នៅ​មិន​ចុះសម្រុង​ក្នុង​គ្រួសារ ប្តី​ប្រពន្ធ​នេះ​ក៏​បាន​ដល់​ផ្លូវបំបែក ប្រពន្ធ​បាន​សុំ​លែងលះ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​មូល​ហ​ហេតុ​ពិតប្រាកដ​ឡើយ ។

បន្ទាប់​ពី​លែងលះ ស្ត្រី​ជា​ប្រពន្ធ​យក​កូន​តូច​ៗ​បី​នាក់​ទៅ​ចិញ្ចឹម រីឯ​ប្តី​យក​កូនប្រុស​ច្បង រួច​បាន​មក​រស់នៅ​ក្នុងភូមិ​គយ​ត្របែក​ជាមួយ​គ្នា​ចម្ងាយ​ប្រមាណ​ជា​៤០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​របស់​គាត់ ។ ក្រោយមក​ជន​រង​គ្រោះ​ខូចចិត្ត​បាន​យក​ស្រា​ជា​មិត្ត គឺ​ផឹកស្រា​រហូត​ក្លាយជា​អ្នកប្រមឹក មិន​និយាយ​ស្តី ហើយ​តែងតែ​ទៅ​អង្គុយ និង​ដេក​នៅ​ក្នុង​រោង​មាត់​ព្រែក​ទន្លេ​វ៉ៃ​គោ​ខាងលិច​ផ្ទះ​ចម្ងាយ​១០០​ម៉ែត្រ ។

ប្រភព​បញ្ជាក់​ថា កន្លង​មក​សមត្ថកិច្ច​ធ្លាប់​ប្រាប់​ឲ្យ​គាត់​ហៅ​កូន​កុំ​ឲ្យ​ដេក​ម្នាក់ឯង​ក្នុង​រោង​មាត់ទឹក ខ្លាចក្រែង​ជំងឺ​ប្រកាច់​រើ​ឡើង​វិញ​ធ្លាក់ទឹក​លង់​ស្លាប់ ក៏​ប៉ុន្តែ​ពេល​ណា​សមត្ថកិច្ច​ហៅ​ឲ្យ​ទៅ​ដេក​នៅផ្ទះ​ក៏​ទៅ ក្រោយមក​ក៏​ទៅ​ដេក​នៅ​រោង​វិញ​ដដែល ហើយ​ទំនងជា​ប្រកាច់​ធ្លាក់​ចូល​ក្នុង​ទឹក​ឡើង​មិន​រួច​ហើយ​គ្មាន​អ្នក​ណា​ឃើញ ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បែប​នេះ ។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួច សព​ក៏​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕