ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ក្នុង​ទឹក​ប្រឡាយ​នៅ​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​ត្រូវ​គេ​បាន​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​ទឹក​ប្រឡាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​ស​.​ព​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​រក​ឃើញ​សាច់ញាតិ​នៅឡើយ​ទេ ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​បាន​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​ទឹក​ប្រឡាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​ស​.​ព​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​រក​ឃើញ​សាច់ញាតិ​នៅឡើយ​ទេ ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី​។

លោក​វរសេនីយ៍ឯក ស៊ី​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​បានដឹង​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកស​.​ព​អណ្តែត​ទឹក​ប្រឡាយ ហើយ​កម្លាំង​ជំនាញ មាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ កម្លាំង​កងរាជអាវុធហត្ថ និង​យោធា មន្ត្រី​សុខាភិបាល បាន​ចុះ​ស្រង់​សាកស​.​ព​អណ្តែត​ទឹក​ឡើង​លើគោក ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​សាកស​.​ព គឺជា​ជា​បុរស​ដែល​មាន​កម្ពស់​ជាង​១​ម៉ែត្រ​កន្លះ ដោយ​មាន​ដុះ​ពុកមាត់ ដែល​មាន​ពាក់អាវ​ខ្មៅ​ដៃ​វែង និង​ខោ​ខូ​វ​ប៉ោយ ពណ៌​ខ្មៅ កាត់​ជើង​យក​ខ្សែ​ចង​ចង្កេះ​ខោ និង​មិន​មាន​ពាក់​លី​អូ​នោះ​ទេ ។ ហើយ​បើ​តាម​ការ​ពិនិត្យ​ស​ន្និ​ដាន​ជា​ជំហាន​ដំបូង​ថា សាកស​.​ព​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ អាច​ថា​ជន​រង​គ្រោះ​គឺ​ស្លា​.​ប់​ដោយសារ​លង់ទឹក ហើយ​ជន​រង​គ្រោះ​ប្រហែលជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ឬ​ជា​មនុស្ស​សរសៃប្រសាទ​។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ បាន​បញ្ជាក់​ថា សាកស​.​ព​ជន​រង​គ្រោះ​នេះ បើ​តាម​ការ​ពិនិត្យ គឺ​ហើម ហើយ​រលេះ​ស្បែក ដែល​អាច​លង់ទឹក​ស្លា​.​ប់​រយៈពេល​២​ថ្ងៃ​មក​ហើយ ទើបត្រូវ​ប្រទះ​ឃើញ​នៅ​ពេល​ហូរ​តាម​ទឹក​មក​ជាប់​ព្រៃ ហើយ​ក៏​មិន​ទាន់​បាន​ទទួល​ព័ត៌មាន និង​រក​អត្តសញ្ញាណ ឬ​សាច់ញាតិ​ឃើញ​នៅឡើយ​ទេ ខណៈ​កម្លាំង​ជំនាញ ក្រោយ​ពិនិត្យ​ហើយ​ក៏​បាន​ដឹក​ស​.​ព​ជន​រង​គ្រោះ​ទៅ​ទុក​នៅ​វត្ត ហើយ​បើ​រក​សាច់ញាតិ​មិនឃើញ​ទេ គឺ​ប្រគល់​ជូន​អាចារ្យ​ចាត់ការ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ