រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង លី ម៉ារីណា បានសម្តែងការហួសចិត្ត និងនឹកស្មានមិនដល់ ក្នុងពេលដែលនាងត្រូវអតីតស្វាមីលួចទ្រព្យសម្បត្តិមួយចំនួន រួចបានគេចខ្លួនបាត់ស្រមោល។ យ៉ាងណាគេមិននឹកថា ទ្រព្យសម្បត្តិដែលអតីតស្វាមីយកពី លី ម៉ារីណា នោះ តើមានចំនួនប៉ុន្មានឡើយ? ប៉ុន្តែតារាស្រីរូបនេះ បានធ្វើការអំពាវនាវដល់លោក សាត ចាន់ថន អតីតស្វាមីអោយយកទ្រព្យទាំងនោះមកអោយនាងវិញ ខណៈពេលដែលនាងបានទុកពេលអស់ជាច្រើនថ្ងៃ។
លី ម៉ារីណា បានបង្ហោះសារតាមហ្វេសប៊ុកពាក់ព័ន្ធរឿងនេះថា «នាងខ្ញុំសូមប្រកាសស្វែងរកលោក សាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិ គ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់។ សូមលោកមេត្តាយកមកអោយខ្ញុំវិញផង ព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃមកហើយ ទ្រព្យសម្បត្តិ នឹងលុយជាកម្លាំងញើសឈា.មខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន»។
នាងថា «សូមប្រគល់អ្វីដែលជារបស់ខ្ញុំអោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំ ហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង?។ នាងបញ្ជាក់ថា រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត។
យ៉ាងណា លី ម៉ារីណា បានស្នើសូមមិត្តភក្តិបងប្អូនដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកអោយខ្ញុំវិញ? ចាំបាច់គេចខ្លួនបែបនេះ។ ខ្ញុំទុកឱកាសអោយលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន ។
ទោះជាយ៉ាងណា ក្រោយពេលឃើញ លី ម៉ារីណា បង្ហោះរឿងរ៉ាវដែលបានកើតឡើងនេះមហាជន ជាពិសេសមិត្តភក្តិរបស់នាងមួយចំនួនបានសម្តែងការហួសចិត្ត និងមិនស្មានដល់ថា អតីតស្វាមីរបស់នាងហ៊ានធ្វើរឿងនេះឡើយ។
ជាការកត់សម្គាល់ លី ម៉ារីណា បានប្រកាសជាសាធារណៈពីការចែកផ្លូវគ្នាជាមួយអតីតស្វាមីគឺលោក សាត ចាន់ថន បន្ទាប់ពីបានរៀបការរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំ ដោយបច្ចុប្បន្នអ្នកទាំងពីរក៏បានទទួលចំណងដៃកូនម្នាក់ផងដែរ។
លី ម៉ារីណា បានប្រកាសពីការចែកផ្លូវគ្នាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ថា នាងខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈថា នាងខ្ញុំនឹងស្វាមីឈ្មោះលោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ ដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អញ្ចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំ សូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា ហើយអ្វីដែលបានបញ្ចប់ សូមអោយរក្សាតំលៃទាំងសងខាង កុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំអោយបង្ហោះនូវអ្វីដែលអោយមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ