ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​មេ​ឆ្នោត​ដុះ​ស្លែ និង​កូនកញ្ច្រែង

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខុសច្បាប់​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ …

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខុសច្បាប់​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ព្រែក​បិ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​មេ​ន្ទុ​យ​លេខ​ដុះ​ស្លែ​ម្នាក់ និង​កូនកញ្ច្រែង​ដើរ​កត់​ម្នាក់ ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន ឣ​ធិ​ការ​នគរបាល​ស្រុក​កោះធំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ១-​ឈ្មោះ ង​ន ទៀង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កត់​កន្ទុយលេខ និង ២-​ឈ្មោះ គា មុំ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត មុខរបរ បើក​ល្បែងស៊ីសង (​មេ​កន្ទុយលេខ​) ។ ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ក្រដាស​កត់​កន្ទុយលេខ​មាន​លេខ​ចំនួន​១​សន្លឹក​, ចុងសន្លឹក​កន្ទុយលេខ​មួយ​ចំនួន​, ប្រាក់​ខ្មែរ​ចំនួន​១០៣.០០០​រៀល​, ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​១​គ្រឿង​, ម៉ាក Samsung Galaxy Tab 4 ១​គ្រឿង និង iPad Mini ១​គ្រឿង ។

លោក​ឣ​ធិ​ការ​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មានការ​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​) នៅ​ចំណុច​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ​ម្នាក់​ឈ្មោះ ង​ន ទៀង កំពុង​ធ្វើ​សកម្មភាព​ដើរ​កត់​កន្ទុយលេខ ពេល​នោះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ រួម​ជាមួយ​ក្រដាស​កត់​កន្ទុយលេខ និង​ចុងសន្លឹក​កត់​កន្ទុយលេខ ព្រមទាំង​ប្រាក់​រៀល​មួយ​ចំនួន​មក​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ង​ន ទៀង បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កត់​កន្ទុយលេខ​ប្រាកដ​មែន ដោយ​កត់​បាន​យក​ទៅ​ឲ្យ​មេ​ទទួល​ស៊ីសង​ឈ្មោះ គា មុំ ។ លុះ​នៅ​វេលា​ម៉ោង​៤ និង​១៥​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រហូត​បាន​នាំ​ខ្លួន​ឈ្មោះ គា មុំ រួម​ជាមួយ iPad Mini ១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galaxy Tab 4 ១​គ្រឿង ដែល​ជា​របស់​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ គា មុំ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​បើក​ទទួល​ស៊ីសង​កន្ទុយលេខ ហើយ​ឈ្មោះ ង​ន ទៀង គឺ​ពិតជា​អ្នក​កត់​កន្ទុយលេខ​យក​មក​ឲ្យ​ខ្លួន​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល ចាត់ការ​តាម​ច្បាប់ ៕