សម្តេចតេជោ ហ៊ុន សែន ចាកចេញពីទីក្រុងវ៉ាស៊ីនតោន វិលត្រឡប់មកកាន់មាតុប្រទេសវិញហើយ
- ភ្នំពេញ
ភ្នំពេញ៖ នៅម៉ោងជិត ៩ព្រឹក ថ្ងៃទី១៤ឧសភានេះ ត្រូវនឹងម៉ោងជិត ៨យប់ ម៉ោងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឡើងយន្តហោះ ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បន្ទាប់ពីចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ តាមគម្រោង សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា នឹងអញ្ជើញមកដល់រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ បានអញ្ជើញដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ត្រូវចំណាយពេលនៅលើយន្តហោះ ប្រមាណ ២២ម៉ោង គិតចាប់ពីម៉ោង ៨យប់ ម៉ោងនៅកម្ពុជា ទម្រាំហោះពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មកដល់រាជធានីភ្នំពេញ។ ពោលគឺនៅម៉ោងប្រមាណ ៦ល្ងាច ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ទើបសម្តេចតេជោ អញ្ជើញមកដល់ភ្នំពេញ៕




ចែករំលែកព័តមាននេះ